កម្ពុជា៖ប្រជាជនខ្មែរលើស ២៣ ម៉ឺននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ដោយគ្មានអ្នកមានប្រតិកម្មធ្ងន់ធ្ងរនោះទេ

2021-03-15 17:47:57 |ប្រភព:xinhua

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១២បង្ហាញថា ចាប់ពីថ្ងៃទី១០ ​ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន​សរុបចំនួន ២៣៥៧០០ ​នាក់ ។

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន  រដ្ឋលេខាធិការ និងជាស្ត្រីអ្នកនាំពាក្យដ៏​លេចធ្លោ​របស់ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “យើងសូមអរគុណមិត្តចិនដែលឧបត្ថម្ភវ៉ាក់សាំងដ៏មានតម្លៃនេះ ។ ប្រជាជនខ្មែរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន គ្មានអ្នកណាមាន​ប្រតិកម្ម​ធ្ងន់ធ្ងរទេ ​។”

នាថ្ងៃទី ​៧ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១​ វ៉ាក់សាំងដំណាក់កាលទី១ ​ដែលជាជំនួយរបស់ប្រទេសចិន បានត្រូវបញ្ជូន​មកដល់​ទីក្រុង​​ភ្នំពេញ  ​នាថ្ងៃទី ១០ ខែកុម្ភៈ ​ឆ្នាំ ​២០២១ ​ប្រជាជនខ្មែរចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់ចិនក្នុងទ្រង់ទ្រាយធំ ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១២បង្ហាញថា ​កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន​៣៩ នាក់ អ្នកឆ្លងកូវីដ១៩ សរុបចំនួន ១២៦៤ ​នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣​នាក់ ​ស្លាប់ដោយសារ​កូវីដ១ម្នាក់ ៕

អ្នកបកប្រែ៖刘蓉