ក្រុងជូនហៃ និងមណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង"ភ្ជាប់និស្ស័យ"ចាប់ដៃគ្នាកាត់បន្ថយភាពក្រីក្រ

2021-03-15 17:49:37 |ប្រភព:xinhua

ក្រុងជូនហៃ​ ជាក្រុងស្នូលក្នុងតំបន់សេដ្ឋកិច្ចទន្លេគជ់ រាល់ឆ្នាំយុរជនជាច្រើនមកដល់ក្រុងជូហៃដើម្បីស្វែងរកការងារ។ គ្រួសារ ​យូ ​រ៉ាងតូ ជាគ្រួសារក្រីក្រ ក្រោមគោលនយោបាយជំនួយរបស់រដ្ឋចិន និងការខិតខំរបស់គ្រួសារ ​ពួកគេចាកចេញពីភ្នំរបស់ស្រុកជនជាតិប៉ា និងជនជាតិភូមីឡានភីង មណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង មកដល់ទីក្រុងជូហៃ សមាជិក​ទាំងអស់​បានមានការងារធ្វើ ចំណូលរបស់គ្រួសារ យូ ​រ៉ាងតូ មានចំនួនលើសពី ១០ ម៉ឺនយាន់ ។ ការរស់នៅរបស់​គ្រួសារ យូ ​រ៉ាងតូ មានភាពធូរធារ ហើយនេះគឺជាអ្វីដែលគ្រួសារគាត់មិនហ៊ានស្រមៃដល់។

ក្រោយពីពលរដ្ឋក្រីក្រនៃមណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំងចាកចេញពីភ្នំ ​និងផ្លាស់ប្តូរផ្ទះថ្មីនៅក្រុងក្រុងជូហៃ បាននាំ​ក្រុមហ៊ុនដល់មណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង ប្រើប្រាស់វិធី”ជំនួយរដ្ឋបាលជូហៃ+ក្រុមហ៊ុន+គ្រួសារក្រីក្រ” សាងសង់​រោងចក្រសម្លៀកបំពាក់ជនជាតិ និងរោងចក្រផលិតឧបករណ៍កីឡាBaseball ជាដើម ដើម្បីផ្តល់ឱកាសការងារ​ដល់​នារី ​និងជនពិការជាដើម ។

លោកស្រី ចាំងភីង ផ្លាស់ប្តូរផ្ទះពីឃុំជីនទីង ស្រុកឡានភីង ដល់តំបន់ស្នាក់នៅថ្មី ​បាន​និយាយដោយសប្បាយរីករាយថា “ពីមុន ការរស់នៅរបស់​គ្រួសារខ្ញុំទាំង ៦ នាក់បានពឹងផ្អែកលើការដាំពោត ​គ្មានសំណាងបានញ៉ាំសាច់ទេមួយឆ្នាំៗ ។ ក្រោយពីផ្លាស់ប្តូរផ្ទះដល់ទីក្រុង ​យើងរស់នៅក្នុងផ្ទះថ្មី ខ្ញុំនិងប្តីធ្វើការនៅរោងចក្រ ប្រាក់ខែមានចំនួន ៥០០០ យាន់ ​ការរស់នៅរបស់យើងពោរពេញដោយសេចក្តីសង្ឃឹម ​។”

នៅឆ្នាំ ២០១៦ ក្រុងជូនហៃ និងមណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង”ភ្ជាប់និស្ស័យ”ចាប់ដៃគ្នាកាត់បន្ថយ​ភាព​ក្រីក្រ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្រុងជូហៃក្រោមស្មារតី”តម្រូវការរបស់មណ្ឌលស្វយ័តជនជាតិ​លីស៊ូនូ​ជាំង ​ក្រុងជូហៃនឹងបំពេញតាមសមត្ថភាព” ធ្វើការច្នៃប្រឌិតពីការបណ្តុះបណ្តាលអ្នកជំនាញដល់ការនាំចេញ​កម្លាំង​ពលកម្មពីជំនួយ​ឧបត្ថម្ភការអប់រំដល់ជំនួយឧបត្ថមការព្យាបាល ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជួយមណ្ឌល​ស្វយ័ត​ជនជាតិ​លីស៊ូនូជាំង​ កាត់បន្ថយភាពក្រីក្រ និងនាំពួកគេឆ្ពោះទៅជីវភាពរស់នៅធូរធារ ។

រាល់ព្រឹក លោក ​ឈាន ​យុងហ្វូ អ្នកស្រុកជនជាតិទូឡុងនឹងឡើងភ្នំស្ពាយដី ដើម្បីដាក់ជីដល់ផ្សិត ​Morel ។ ​ឆ្នាំមុន ​គាត់រកបានចំណូលចំនួន ៤៨០០០ ​យាន់ពីផ្សិត ​Morel ។ គាត់បានបញ្ជាក់ដោយសប្បាយចិត្តថា “សូមអរគុណ​សាច់ញាតិ​របស់ក្រុងជូហៃដែលជួយខ្ញុំរកឃើញផ្លូវនាំទ្រព្យ ។”

នៅឆ្នាំ ២០១៧ ក្រុងជូហៃបាននាំប្រជាជននៅមណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង ដាំផ្សិតMorel ​។ ​ក្នុងរយៈពេល ៣ ​ឆ្នាំកន្លងមកនេះ ក្រោមការជួយពីក្រុងជូហៃ មណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង បានដាំផ្សិតMorel ទំហំ ១៣៣ ហិកតា មាន​គ្រួសារចំនួន ៩០០ និងមនុស្សចំនួន ​៣០០០ បានទទួលផលប្រយោជន៍ពីផ្សិតMorel ផ្សិត Morel បានក្លាយជាគម្រោងល្អសម្រាប់បង្កើនចំណូល ​។

រហូតដល់បច្ចុប្បន្ននេះ ​ក្រុងជូហៃបានផ្តល់គម្រោងចំនួន ១៦៦  ដល់មណ្ឌលស្វយ័តជនជាតិលីស៊ូនូជាំង ​និងប្រាក់​ជំនួយ​​ចំនួន ២៧១លានយាន់  ​។ ​គម្រោងទាំងនេះរួមមានស្បៀងអាហារពិសេស បន្លែ ផ្លែឈើ ថ្នាំចិនសែ ​សំលៀកបំពាក់ជន​ជាតិជាដើម មានជនក្រីក្រចំនួនប្រមាណ ៨ ម៉ឺននាក់បានទទួលផលប្រយោជន៍ ។

អ្នកបកប្រែ៖刘蓉