លោកលីខឺឈាងនាយករដ្ឋមន្ត្រីចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

2021-03-16 16:26:25 |ប្រភព:CRI

ថ្ងៃទី​១៥ ខែមីនា ​លោក​លីខឺឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​​
អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​ ​កិច្ចប្រជុំ​បាន​ចាត់​ចែង​​ការងារ​សំខាន់ៗ​​ចំនួន​៤៤​ពាក់​ព័ន្ធ​និង​​៣៨​វិស័យ​ដែល​លើក​ឡើង​ក្នុង​«របាយការណ៍​ការងារ​រដ្ឋាភិបាល​»ឱ្យ​ទៅ​ក្រសួង​-ស្ថាប័ន​និង​តំបន់​ពាក់​ព័ន្ធ ​កំណត់​ទំនួល​ខុសត្រូវ​និង​កាលបរិច្ឆេទ​សម្រេច​ការងារ​​ ​ហើយ​គូស​បញ្ជាក់​ថា​ ​ត្រូវ​ធ្វើ​ឱ្យ​​កិច្ចសន្យា​ចំពោះ​ប្រជាជន​ក្លាយ​ទៅ​ជា​ប្រសិទ្ធភាព​ថ្មី​សម្រាប់​​ជំរុញ​ការ​​អភិវឌ្ឍ​និង​ផ្តល់ផលប្រយោជន៍​ជូន​​ដល់​ប្រជាជន​។

កិច្ចប្រជុំ​បាន​បញ្ជាក់​ថា​ ត្រូវ​ធ្វើ​ការងារ​ជំរុញ​ឱកាស​ការងារ​និង​លំនឹង​តម្លៃ​ទំនិញ​ ​ធ្វើ​ឱ្យ​ការ​ព្យាករណ៍​​នៃ​ទីផ្សារ​មាន​ស្ថិរភាព ​ពង្រឹង​សេដ្ឋកិច្ច​និង​លំនឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្តារ​មូលដ្ឋាន​ឡើង​វិញ ​ត្រូវ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ម៉ាក្រូ ព្រម​ទាំង​បង្កើន​ការ​ឃ្លាំ​មើល​ដាស់តឿន​និង​ត្រួតពិនិត្យ​៕