
“មនុស្សចាស់ ៨ នាក់”របស់ស្រុកលូលាំង ក្រុងឈូជាន ខេត្តយូណាន
ពីមុន ដីនៅឃុំឡុងហៃ ស្រុកលូលាំង ក្រុងឈូជាន ខេត្តយូណានមានស្ថានភាពវាលខ្សាច់ធ្ងន់ធ្ងរ ពីព្រោះទីនេះមានសណ្ឋានដីដុះ(KRAST)នៅលើភ្នំមានថ្មច្រើន ។
តាំងពីឆ្នាំ ១៩៨០ អ្នកភូមិឃុំឡុងហៃ ៨នាក់ គឺលោក វ៉ាង សៀវមៅ លោក វ៉ាង ចាតឺ លោក វ៉ាង កាហឺ លោក វ៉ាង ចាសៀវ លោក វ៉ាងចាយូន លោក វ៉ាង តឺយាង លោក វ៉ាងយូនហហ្វាង និងលោក វ៉ាងចាឈូ បានចាប់ផ្តើមដាំដើមឈើលើភ្នំហាមូដែលមានរយៈកម្ពស់ ២៣០០ ម៉ែត្រ ពួកគេបានដាំព្រៃឈើទំហំ ៩ ពាន់ហិកតា និងថែរក្សាព្រៃឈើរយៈពេល ៣១ ឆ្នាំ ។

ក្រោយពីសម្រេចកិច្ចការដាំដុះព្រៃឈើ “មនុស្សចាស់ ៨ នាក់”បានថែរក្សាព្រៃឈើ ។ ទោះបីជាពេលថ្ងៃឬយប់ មេឃភ្លៀងឬខ្យល់ខ្លាំង ក៏មនុស្សចាស់ ៨ នាក់នេះទៅល្បាតព្រៃជានិច្ច ។
អ្នកបកប្រែ៖刘蓉