ពាក់ព័ន្ធផ្ទាល់នឹងអនាគត ! លោកស៊ីជីនភីងបានផ្តែផ្តាំឱ្យយុវជនយកចិត្តទុកដាក់នឹងរឿងនេះជាប់រហូត

2021-03-17 18:01:54 |ប្រភព:CRI

ការសិក្សារៀនសូត្រ​ជា​វិធីសាស្ត្រ​នៃ​ការបន្ត​វេន​​អរិយធម៌ ​ជា​ជណ្តើរ​នៃការរីកចម្រើន​នៃឆាកជីវិតមនុស្ស ​ជា​ឫស​គល់​ដ៏​រឹងមាំ​នៃ​គណបក្ស​ ​និងជា​ឆ្អឹង​ខ្នង​នៃ​ភាពរុងរឿង​នៃ​ប្រទេសជាតិ។​ លោក ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​និង​ជា​ប្រធានរដ្ឋ​ចិន​ ​បាន​យកចិត្ត​ទុកដាក់​​ខ្ពស់​លើ​ការសិក្សា​រៀន​សូត្រ ​ជាពិសេស​​លោកបាន​ដាស់តឿន​កម្មាភិបាល​ ​សិស្ស​និស្សិត​ ​​យុវជន​ ​​ជាច្រើនលើក​ដើម្បី​ផ្តាំផ្ញើ​ឱ្យ​​ពួកគេ​​ប្រកាន់ខ្ជាប់​ការខិតខំ​រៀនសូត្រ​ ​ត្រូវ​ចាត់ទុក​ការសិក្សា​​រៀន​សូត្រ​ជា​រឿង​សំខាន់​បំផុត​ដែល​​ត្រូវ​​ធ្វើ​ពេញ​មួយជីវិត​។

ហេតុអ្វីត្រូវ​រៀនសូត្រ?​​

ខំ​រៀនសូត្រ​ទើប​អាច​ឈានទៅមុខ។ ​​​បក្ស​កុម្មុយនិស្ត​ចិន​បានបង្កើត​ប្រវត្តិសាស្ត្រ​​តាមរយៈ​ការសិក្សា​ ​ដូច្នេះហើយ​ត្រូវ​​ពឹងផ្អែកលើ​ការសិក្សា​ដើម្បី​ឈានទៅ​រក​​អនាគត​កាន់តែ​​វែងឆ្ងាយ​ថែមទៀត​។​

កម្មាភិបាល​​​ត្រូវ​​​មាន​គំនិត​ឈានមុខ​​ ​បក្ស​កុម្មុយនិស្ត​​ចិន​​ត្រូវ​​វិវឌ្ឍ​​រីក​ចម្រើន​ទៅមុខ​​ ប្រទេស​​ជាតិ​​ត្រូវ​​វិវឌ្ឍ​​រីក​ចម្រើន​​ទៅមុខ​ ​ប្រជាជាតិ​​ក៏​ត្រូវ​​​វិវឌ្ឍ​​រីក​ចម្រើន​​ទៅមុខ​ផងដែរ​ ​បើចង់​សម្រេច​បំណងប្រាថ្នា​ទាំង​នេះ​  ចាំបាច់​ត្រូវ​​ប្រកាន់​ខ្ជាប់​ការសិក្សា​​ ​និង​ការអនុវត្តជាក់ស្តែង​។

រៀនអំពីអ្វី?

 ប្រវត្តិសាស្ត្រ​ជា​សៀវភៅ​បង្រៀន​ដ៏​ល្អ​បំផុត។

 ត្រូវ​ស្វែងយល់​កាន់តែ​ច្រើន​អំពី​ប្រវត្តិសាស្ត្រ​នៃ​បក្ស ​ក៏ដូចជា​​​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសចិនថ្មី​ ​ការធ្វើ​កំណែទម្រង់និងបើកទូលាយ ​​​ការរីកចម្រើន​នៃ​សង្គមនិយម​។ ​ត្រូវ​តម្កល់​ទុក​​ការផ្តល់​ផលប្រយោជន៍​ជូន​ប្រជាជន​ជា​ផ្លែផ្កានយោបាយ​ដ៏​ធំបំផុត​នៃ​រដ្ឋាភិបាល​​។

 ប្រទេសចិន​នឹង​បន្ត​ធ្វើ​ជា​ប្រទេស​ដែល​ខិតខំ​​សិក្សា​រៀនសូត្រ​ ​មិនថា​បាន​អភិវឌ្ឍន៍​ដល់​កម្រិត​ណា​ក៏​ដោយ  ​​​ក៏​ត្រូវ​រៀន​សូត្រ​​តាម​ប្រជាជន​នៃ​​បណ្តា​ប្រទេស​លើ​លោក​​ដោយ​​ឥរិយាបថ​​សុភាពរាបសា​  ​ដោយ​អាកប្បកិរិយា​កាន់តែ​បើកទូលាយ​និង​ប្រកប​ដោយ​​បរិយាប័ន្ន​  ​​​បន្ត​បង្កើន​ភាពបរិយាប័ន្ន​ ​រៀនសូត្រពីគ្នា ​និង​​តភ្ជាប់​គ្នា​​​  ​​ដើម្បី​លើក​កម្ពស់​កម្រិត​បើកទូលាយ​​ដោយ​ឥតឈប់ឈរ​។

រៀន​សូត្រ​តាម​វិធី​ណា?

អំណាន​គឺ​​ជា​ការ​រៀនសូត្រ​ ​ការប្រើប្រាស់​ក៏ជា​ការរៀនសូត្រ ​ ​ហើយជា​ការរៀន​សូត្រ​​កាន់តែ​សំខាន់​។ ​ថ្នាក់ដឹកនាំ​និង​កម្មាភិបាល​ត្រូវ​​រៀន​ពីក្នុងសំណួរនិងបញ្ហា  ​​ត្រូវ​ឱ្យ​ប្រជាជន​ធ្វើជា​គ្រូបង្រៀន  ​​រៀនហើយត្រូវចេះ​​អនុវត្ត​ទៀត​ ​កុំ​ចេះ​តែ​និយាយ​​តែ​គ្មាន​ការអនុវត្ត​​។

 ​ត្រូវ​ចាត់ទុក​ការ​រៀន​សូត្រ​ជា​ចំណង់​ចំណូល​ចិត្ត​ពេញ​មួយ​ជីវិត ​និងជា​​របៀបរស់នៅ​ប្រកប​ដោយ​​សុខភាព​៕​