ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទស្សនកិច្ចទីតាំងប្រជុំសមាជលើកទីមួយនៃបក្សកុម្មុយនីស្តចិន ​

2021-03-17 18:28:53 |ប្រភព:xinhua

នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០០២១ សារមន្ទីរទីតាំងប្រជុំសមាជលើកទីមួយនៃបក្សកុម្មុយនីស្តចិន ​ដែលស្ថិតនៅទីតាំងលេខ ៧៦ ផ្លូវសីងយឹ ក្រុងសៀងហៃ បានទទួលភ្ញៀវកិតិ្តយសពិសេសមួយរូបគឺ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​។

បើយើងចូលតាមទ្វារបុរាណនៃក្រុងសៀងហៃ មានបន្ទប់ទទួលភ្ញៀវមិនសូវធំមួយ មានតុឈើមួយ ​និងគ្រឿងតែមួយឈុត ដែលជា​ទិដ្ឋភាពដើមនៅខែកក្កដា ឆ្នាំ ១៩២១ គឺការប្រជុំសមាជលើកទីមួយនៃបក្សកុម្មុយនីស្តចិន ។

លោក សី ហ្វីង ប្រធាងសារមន្ទីរបានឧទ្ទេសនាមថា “ឆ្នាំនេះជាខួបឆ្នាំទី ​១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន ។ នៅឆ្នាំ១៩៦៣ និង ឆ្នាំ​១៩៧២ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានយាងមកធ្វើទស្សនកិច្ចនៅសារមន្ទីរនេះ។ ” លោក សី ហ្វីង បានរៀបរាប់អំពីប្រវត្តិនៃការ​បង្កើតបក្ស​កុម្មុយនីស្ត​ចិនដែលប្រកប​ដោយក្តីលំបាក ​ហើយរំលឹកឡើងវិញនូវមិត្តភាពចិននិងកម្ពុជា ។

នៅថ្ងៃទី​១៥ ខែមីនា ​ឆ្នាំ២០២១ ខណៈដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងទៅដល់ទីក្រុងសៀងហៃ ព្រះអង្គមានព្រះរាជបន្ទូលថា “ព្រះអង្គសព្វព្រះទ័យ​យ៉ាងខ្លាំង​ដែលបានមកធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃ គោលដៅសំខាន់បំផុតគឺធ្វើទស្សនកិច្ចនៅសារមន្ទីរទីតាំងប្រជុំ​សមាជលើកទីមួយនៃ​បក្សកុម្មុយនីស្ត​ចិន ។”

នៅខាងមុខក្លោងទ្វារសារមន្ទីរ ​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថតរូបអនុស្សាវរីយ៍ និងទទួលសៀវភៅ"បដិវត្តកុម្មុយនិស្ត"ដែលវត្ថុអនុស្សាវរីយ៍របស់សារមន្ទីរ ។

 ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះរាជបន្ទូលថា “ទីនេះជាទីតាំងដែលប្រកបដោយអត្ថន័យវិសេសវិសាលទាំងផ្នែក​នយោបាយ ​និងប្រវត្តិសាស្រ្ត ។ ​សារមន្ទីរទីតាំងប្រជុំសមាជលើកទីមួយនៃបក្សកុម្មុយនីស្ត​ចិន ជាសក្សីកម្ម​​ប្រវត្តិសាស្រ្តនៃ​បក្សកុម្មុយនីស្តចិនដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសចិន និងបម្រើប្រជាជនចិន ។”

បន្ទាប់ពីទស្សនកិច្ចទីតាំងលេខ៧៦ ផ្លូវសីងយឹ  ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងបន្តទៅក្រុងជាស៊ីខេត្តចឺជាំង​ដែលជាទីតាំងប្រវត្តិសាស្រ្ត​នៃការកេាះប្រជុំ​សមាជរួមលើកទីមួយនៃ​បក្សកុម្មុយនីស្តចិន​។

អ្នកបកប្រែ៖刘蓉