ក្រុងមីលឺ ខេត្តយូណា ៖ ការធ្វើស្ករតាមវិធីបុរាណធ្វើឱ្យការរស់នៅអ្នកភូមិមានសុភមង្គល

2021-03-17 18:31:02 |ប្រភព:

ការធ្វើស្ករតាមវិធីបុរាណរបស់ឃុំជូយាន់ ក្រុងមីលឺ ខេត្តយូណាន មានប្រវត្តិសាស្រ្តរាប់រយឆ្នាំមកហើយ ស្កររបស់​ក្រុងមីលឺ ​​ទទួលបានការពេញនិយមពីអតិថិជនដោយសារវាមានរសជាតិល្អប្រសើរ ។ ​ការធ្វើស្ករតាមវិធីបុរាណមានការទាមទារខ្ពស់ រាប់តាំងពីការដាំអំពៅ ការយកទឹកអំពៅជាដើម ដំណាក់កាលនីមួយៗសុទ្ធតែធ្វើឡើងយ៉ាងពិសេស ។

លោក តាំង ចាវយូវ បានរៀបរាប់ថា តាំងពីខែមករា ឆ្នាំ ​២០២១ រោងចក្រផលិតស្កររបស់លោក តាំង ចាវយូវ​បានផលិតស្ករក្រហមចំនួន ២០ ​តោន ស្ករសចំនួន ២ ​តោន ស្មើនឹងចំណូល ១០ ​លានយាន់ ។ ផលិតផល​ស្ករ​របស់​រោងចក្រលោក តាំង ចាវយូវ នាំចេញទៅខេត្តហឺឡុងជាំង ខេត្តចឹជាំង និងខេត្តក្វាងទុងជាដើម។ នៅពេល​ទទួល​បន្តផ្សព្វផ្សាយពីវិធីបុរាណធ្វើស្ករមួយនេះ ក៏ពង្រីកឱកាសការងារដល់អ្នកភូមិ និងនាំឱ្យអ្នកភូមិបន្ថែមចំណូល ។




អ្នកបកប្រែ៖刘蓉