លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូអបអរសាទរខួបទី៥០នៃទិវាឯករាជ្យជាតិបង់ក្លាដែស

2021-03-18 17:34:15 |ប្រភព:CRI

ថ្ងៃទី​១៧ ខែមីនា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ដើម្បី​អបអរសាទរ​​សកម្មភាព​រំលឹក​ខួប​១០០​ឆ្នាំ​របស់​លោក​SheikhMujiburRahman​​និង​ខួប​ទី​៥០​នៃ​ទិវា​ឯករាជ្យ​ជាតិ​បង់ក្លាដែស​។ ​លោក​​​តាង​នាម​​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​សូម​សម្តែង​​ការ​សួរសុខទុក​ដោយស្មោះ​និងការ​​ជូនពរដ៏​ល្អប្រសើរ​ចំពោះ​​រដ្ឋាភិបាល​និង​ប្រជាជន​
បង់ក្លាដែស​ ព្រមទាំង​​រីករាយ​រួម​សហការ​​ជា​មួយ​បង់ក្លាដែស​ ដើម្បី​ជំរុញ​ការ​កសាង​ “ខ្សែក្រវាត់​និង​ផ្លូវ​” ​និង​​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន​និង​បង់ក្លាដែស​​ឱ្យ​ឡើង​ដល់​កម្រិត​កាន់​តែ​ខ្ពស់​៕