យើងនឹងយកគំរូតាមប្រទេស​ចិន ----ប្រធានសេដ្ឋវិទូនៃអង្គការសហប្រជាជាតិថ្លែងអំពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការលុបបំបាត់ភាពក្រីក្រ

2021-03-18 17:35:11 |ប្រភព:CRI

លោក ហារីស ប្រធានសេដ្ឋវិទូនៃអង្គការសហប្រជាជាតិបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយអ្នកយកព័ត៌មានចិនកាលពីពេលថ្មីៗកន្លងទៅនេះថា៖បទពិសោធន៍របស់ប្រទេស​ចិនដូចជា៖ការចាប់ផ្តើមកាត់បន្ថយភាពក្រីក្រតាំងតែពីដំបូង​ ការខិតខំប្រឹងប្រែងជាប្រចាំ ​ការប្រើប្រាស់បច្ចកទេសឌីជីថលូបនីយកម្មយ៉ាងល្អប្រសើរ​និងការជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ចជនបទដែលជាទីបណ្តុំនៃប្រជាជនក្រីក្រគឺសុទ្ធ​តែគួរឱ្យ​យើងយកជាគំរូនិងរៀនសូត្រតាម។

លោកបានយល់ឃើញ​ថា ការលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនគឺជាសមិទ្ធផលដ៏អស្ចារ្យតែមួយគត់និងគួរជាទី​លើកទឹកចិត្ត​ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបានចាប់ផ្តើមជាយូរមកហើយពោលគឺមុនការដាក់ចេញគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់អង្គការសហប្រជាជាតិទៅទៀត។ ទោះបីជាលក្ខខណ្ឌពេលនោះ​ពិបាកខ្លាំងក៏ដោយ ប៉ុន្តែ"ក៏មិនបានរារាំងដល់ការខិតខំរបស់ប្រជាជនចិនដែរ" ។

លោកបន្តថា​ ការពង្រឹងសមត្ថភាពបង្ការកុំឱ្យ​ជនក្រីក្រ​ធ្លាក់ចូលក្នុងភាពក្រីក្រវិញដោយសារវិបត្ដិនានាគឺជាបទពិសោធន៍មួយ​ទៀត​របស់ប្រទេសចិនដែលគួរឱ្យបណ្តាប្រទេស​នានារៀនសូត្រតាមផងដែរ។