ស្ថានទូតនិងស្ថានកុងស៊ុលជាច្រើនរបស់ប្រទេសចិនប្រចាំនៅបរទេសផ្តល់​ភាពងាយ​ស្រួលលើ​ការផ្តល់ទិដ្ឋាការសម្រាប់អ្នកដែល​បានទទួលការចាក់វ៉ាក់សាំងជំងឺ Covid-19 ​ដែលផលិតដោយប្រទេសចិន

2021-03-18 17:36:00 |ប្រភព:CRI

ថ្មីៗកន្លងទៅនេះ ស្ថានទូតនិងស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅជប៉ុន ​ប៉ាគីស្ថាន ហ្វីលីពីន អ៊ីស្រាអែល និងថៃជាដើមបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ថា​ ចាប់ផ្តើមពី​ថ្ងៃទី ១៥ ខែ មីនា តទៅ នឹងផ្តល់​ភាពងាយស្រួលលើ​ការផ្តល់ទិដ្ឋាការសម្រាប់អ្នកដាក់ពាក្យ​ស្នើសុំដែល​បានទទួលការចាក់វ៉ាក់សាំងជំងឺ Covid-19 ដែលផលិតដោយប្រទេសចិននិង​មានវិញ្ញាបនបត្រចាក់វ៉ាក់សាំង ​។ ​បន្ទាប់​ពី​​ជនបរទេសបានដាក់ពាក្យសុំទិដ្ឋាការ​ដើម្បី​ធ្វើដំណើរ​ទៅប្រទេសចិន ស្ថានទូតឬស្ថានកុងស៊ុល​របស់ប្រទេសចិនប្រចាំនៅបរទេសនឹងពិនិត្យនិងសម្រេច​ថា តើត្រូវផ្តល់​ទិដ្ឋាការ​ជូនឬយ៉ាងណាដោយ​អនុលោម​ តាមស្ថានភាពជាក់ស្តែងរបស់អ្នកដាក់ពាក្យ ៕