ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ការអនុវត្ត«វិធីត្រួតពិនិត្យចំពោះសន្តិសុខខាងការវិនិយោគរបស់ពាណិជ្ជករបរទេស»នឹងមិនបន្ថែមបន្ទុកគ្មានការមិនចាំបាច់ដល់វិនិយោគិននិងសហគ្រាសបរទេសដែលប្រកបអាជីវកម្មតាមធម្មតានោះឡើយ

2021-03-19 15:46:21 |ប្រភព:CRI

ថ្ងៃទី​ ​១៨ខែ​មីនា​ ​លោក​កាវហ្វឹង​ ​អ្នកនាំពាក្យក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ធ្វើ​បទបង្ហាញ​ក្នុ​ងសន្និសីទ​កាសែត​ជាប្រចាំ​ថា​ ​ ការ​ត្រួតពិនិត្យ​សន្តិសុខ​ខាង​ការ​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​ជា​ទម្លាប់​អន្តរជាតិ​ ​បើមើលពីចក្ខុវិស័យវែងឆ្ងាយ វាមាន​អំណោយផល​ដល់​សហគ្រា​ស​ទុ​​នបរទេសធ្វើ​ការ​​អភិវឌ្ឍមុខរបររបស់ខ្លួន​ឱ្យ​បាន​កាន់តែល្អប្រសើរ​នៅ​ប្រទេស​ចិន​ ​ហេតុនេះ​ ​ប្រទេស​ចិន​អនុវត្ត​«វិធីត្រួតពិនិត្យចំពោះ​​សន្តិសុខខាងការ​​វិនិយោគ​របស់​ពាណិជ្ជក​រ​បរទេស​»នឹងមិន​បន្ថែម​បន្ទុក​គ្មានការ​​មិន​ចាំ​បាច់ដល់​​​វិនិយោគិន​និង​សហគ្រាស​បរទេស​ដែល​ប្រកប​អាជីវកម្ម​ធម្មតា​នោះ ឡើយ​។​

សូមបញ្ជាក់ថា​ ​«វិធីត្រួតពិនិត្យ​ចំពោះ​សន្តិសុខខាង​ការ​​វិនិយោគរបស់ពាណិជ្ជក​រ​បរទេស​»ត្រូវបាន​អនុវត្ត​ជាផ្លូវការចាប់ពីខែមករាឆ្នាំ​២០២១មក ​ដែល​​បាន​កំណត់​ជាក់​លាក់​នូវ​ក្របខ័ណ្ឌ​វិនិយោគ​របស់ពាណិជ្ជករ​បរទេស​ដែល​ត្រូវ​ទទួលការ​ត្រួតពិនិត្យផ្នែក​សន្តិសុខ​​​ដែល​ផ្តោត​សំខាន់​​ពីរវិស័យ៖ ​ទីមួយ​គឺវិនិយោគលើ​​វិស័យពាក់ព័ន្ធនឹង​សន្តិសុខការពារ​ជាតិ​ ​ដូចជា​បរិក្ខារយោធា ​និង​សម្ភារៈពាក់ព័ន្ធ​ ​មួយ​ទៀត​គឺវិនិយោគលើ​​វិស័យចំនួន​ ៩ ដែល​ពាក់ព័ន្ធនឹង​សន្តិសុខ​ជាតិ​ ​ដូចជា​វិស័យកសិផល​សំខាន់ៗ ​ថាមពល​សំខាន់ៗ​និង​ធនធាន​សំខាន់​ៗ​ជាដើម​ ​ហើយ​ទទួលបាន​សិទ្ធិគ្រប់គ្រង​ជាក់ស្តែងពី​សហគ្រាស​ដែលខ្លួន​វិនិយោគ​នោះ​៕