ខេត្តហឺណានប្រទេសចិន ​និងខេត្តសៀមរាបប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងចំនួន ៤ តើខេត្តទាំងពីរនេះនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ ?

2021-03-19 17:05:20 |ប្រភព:xinhua

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ខេត្តហឺណានប្រទេសចិន ​និងខេត្តសៀមរាបប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំ​អនឡាញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ​វប្បធម៌ កសិកម្ម និងវិស័យអប់រំជាដើម ។

តើត្រូវធ្វើការអ្វីខ្លះដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃខេត្តទាំងពីរអោយទទួលបានលទ្ធផលកាន់តែប្រសើរ? ​ក្នុង​កិច្ចប្រជុំអនឡាញនេះ ខេត្តហឺណាន ​និងខេត្តសៀមរាបបានចុះ“អនុស្សរណៈស្តីពីការបង្កើតទំនាក់ទំនង​មិត្តភាពរវាងខេត្តហឺណានសាធារណរដ្ឋ​ប្រជាមានិត​​ចិន ​និងខេត្ត​សៀមរាប​ព្រះរាជាណាចក្រកម្ពុជា” “ផែនការសកម្មភាព​សហប្រតិបត្តិការ​របស់​ខេត្ត​ហឺណានសាធារណរដ្ឋប្រជាមានិត​ចិន ​និងខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា” ​“លិខិត​ស្តីពីគោលបំណងនៃការ​បង្កើត​ទំនាក់ទំនងមិត្តភាពរវាងទីក្រុងជីនចូវសាធារណរដ្ឋប្រជាមានិត​ចិន ​និងទីក្រុងសៀមរាប​ព្រះរាជាណាចក្រកម្ពុជា​(ឆ្នាំ២០២១ដល់ឆ្នាំ២០២៣)” តំបន់អាកាសយានដ្ឋានជីនចូវ ​និងក្រុមហ៊ុនCambodia Angkor Air បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង ​។

យោងលើកិច្ចព្រមព្រៀងទាំង ៤ នេះ ភាគីទាំងពីរនឹងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ទេសចរណ៍ ​វប្បធម៌ កសិកម្ម និងវិស័យអប់រំជាដើម ហើយជំរុញកិច្ចសហប្រតិបត្តិការ”ផ្លូវសូត្រអាកាសរបស់ខេត្តហឺណាន-ប្រទេសកម្ពុជា-អាស៊ាន” ដើម្បីឱ្យ "ផ្លូវសូត្រអាកាស" ហោះហើរកាន់តែទូលំទូលាយ ។

ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជានឹងបង្កើតការិយាល័យតំណាងនៅទីក្រុងជីនចូវ ដើម្បីផ្តល់សេវាកម្មទិដ្ឋាការ​ទេសចរណ៍កាន់តែងាយស្រួល​ដល់អ្នកទេសចរខេត្តហ្វឺណានមកកាន់ប្រទេសកម្ពុជា ។

អ្នកបកប្រែ៖刘蓉