លោកស៊ីជីនភីងប្រធានរដ្ឋចិននិងព្រះចៅNawaf របស់កូវ៉ែតផ្ញើសារលិខិតទៅវិញទៅមកដើម្បី​អបអរខួបទី៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូវ៉ែត

2021-03-22 17:16:52 |ប្រភព:CRI

ថ្ងៃទី២២ខែមីនា​​ លោកស៊ីជីនភីងប្រធានរដ្ឋចិន​និងព្រះចៅNawaf របស់កូវ៉ែតបានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបទី៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូវ៉ែត។

ថ្លែងក្នុងលិខិត  លោកស៊ីជីនភីង​ បានគូសបញ្ជាក់ថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ ​ហើយទំនុកចិត្តខាងនយោបាយចំពោះគ្នាមានភាពកាន់តែស៊ីជម្រៅ ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ​ក៏ដូចជាបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិនិងក្នុង​តំបន់ផងដែរ។លោកបានសម្តែងក្តីរីករាយក្នុងការធ្វើកិច្ច​ខិតខំប្រឹងប្រែងរួមគ្នាជាមួយព្រះចៅNawaf ដោយចាត់ទុកខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីលើកកម្ពស់មិត្តភាពប្រពៃណីនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានាស្ថិតក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាងខ្សែក្រវាត់និង ផ្លូវ "ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃ​ប្រទេស​ទាំងពីរ។

​ព្រះចៅNawafបានមានបន្ទូលក្នុងសារលិខិតថា ​ទំនាក់ទំនងរវាងកូវ៉ែតនិងចិនមានភាពរឹងមាំហើយកំពុងបន្តអភិវឌ្ឍនិងស៊ីជម្រៅថែមទៀត។ទ្រង់រំពឺងថានឹងអាចពង្រឹងទំនាក់ទំនងទ្វេភាគីថែមទៀតក៏ដូចជាំលើកកម្ពស់និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។