ការរងទុក្ខវេទនា ​និងការរស់នៅថ្មី——លោកតា​នីម៉ា រួចផុតពីការជិះជាន់ជាទាសកររបស់តំបន់ស្វយ័តទីបេត៍

2021-03-22 17:26:02 |ប្រភព:xinhua

លោកតា នីម៉ា មានអាយុ ៧៦ ​ឆ្នាំ ជាអ្នកភូមិចូហឹ ឃុំសៀស៊ួយ ស្រុកឆាងជឹ ក្រុងសានណាន ​តំបន់​ស្វយ័ត​ទីបេត៍ ក៏ជាអ្នកបន្តផ្សព្វផ្សាយរបាំ”ចូហឹចូវ” ​ដែលជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចិនផងដែរ ។

របាំ”ចូហឹចូវ” ជាសិល្បៈពិសេសមួយក្នុងវប្បធម៌ប្រពៃណីតំបន់ស្វយ័តទីបេត៍ ដែលមានប្រវត្តិសាស្រ្តប្រមាណ ១៣០០ ​ឆ្នាំហើយ ។ មុនឆ្នាំ ១៩៥៩ តំបន់ស្វយ័តទីបេត៍​ធ្វើកំណែទម្រង់ប្រជាធិបតេយ្យ គ្រួសាររបស់នីម៉ាជា​ទាសករ​របស់គ្រួសារស៊ីអូ ។ តាំងពីលោកតា​នីម៉ានៅតូច គាត់បានចាប់ផ្តើមឃ្វាលគោ ឃ្វាលចៀម និងធ្វើកសិកម្ម ក្រៅពីនេះ គាត់ត្រូវរាំរបាំដើម្បីបង់ពន្ធជំនួសគ្រួសារស៊ីអូ ទៅប្រាសាទរឺអូតឺឆាង ។

នៅសង្គមពីដើមនៃតំបន់ស្វយ័តទីបេត៍ របាំ”ចូហឹចូវ”ធ្វើឱ្យលោកតា​នីម៉ាមានការរងទុក្ខវេទនាជាច្រើន ។ លោកតា​នីម៉ា​បានបញ្ជាក់ថា “ពីមុន ខ្ញុំរៀនរបាំរបាំចូហឹចូវដើម្បីបង់ពន្ធដល់ប្រាសាទរឺអូតឺឆាង ។ ក្នុងការរាំនេះ អ្នករាំ​ត្រូវ​មាន​សក់​វែង មានយុវជនខ្លះមិនចង់ស៊ូទ្រាំរងទុក្ខវេទនានេះទេ ពួកគេលួចកាត់សក់ខ្លួនឯង ​ហើយគ្រូបង្រៀន​របាំនឹងវាយពួកគេ ។”

​ក្រោយពីតំបន់ស្វយ័តទីបេត៍ធ្វើកំណែទម្រង់ប្រជាធិបតេយ្យ លោកតា នីម៉ា ទទួលបានជីវិតថ្មីក្នុងការបន្ត​ផ្សព្វផ្សាយ​​​របាំចូហឹចូវ ។ គាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងរបាំនេះ ហើយក៏ជាអ្នកគ្រប់គ្រងរបាំនេះផងដែរ ។ សព្វថ្ងៃ នៅភូមិចូហឹ លោកតា នីម៉ា បានបង្រៀនសិស្សចំនួន ៨០ នាក់ ​និងបង្កើតក្រុមរបាំ ​នាំ​អ្នករបាំ​ទទួល​រង្វាន់ប្រសើរ​បំផុតក្នុងសិល្បៈ​ប្រជាប្រិយចិន ។ ក្រុមរបាំតែងតែទៅសម្តែងនៅខាងក្រៅ និងឆ្ពោះទៅកាន់​ឆាកកាន់តែធំ ហើយការសម្តែងរបាំចូហឹចូវ ក៏​ក្លាយជា​វិធីកាត់បន្ថយភាពក្រីក្ររបស់ភូមិចូហឹ ។

សព្វថ្ងៃ លោកតា នីម៉ា ​និងកូនស្រី កូនប្រសា​រ​ប្រុស ចៅពីរនាក់ស្នាក់នៅផ្ទះពីរជាន់ ។ នៅពេលទំនេរ   លោកតា នីម៉ា បង្រៀនចៅរាំរបាំ”ចូហឹចូវ” គាត់សង្ឃឹមថា ចៅៗនឹងបន្តផ្សព្វផ្សាយរបាំ”ចូហឹចូវ”បន្តទៅទៀត ។


អ្នកបកប្រែ៖刘蓉