ថ្ងៃទី ២២ ខែ មីនា លោកស៊ីជីនពីងប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅនៅខេត្តFujianប្រទេសចិន។ រសៀលថ្ងៃដដែល លោកបានទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងបែបវៃឆ្លាតនៃឧទ្យានជាតិភ្នំWuyiនៅក្រុងNan ping សួនតែអេកូឡូស៊ីYanziនៅឃុំXingcunនិងសួនលោក ZhuXi ទស្សនវិទូបុរាណ ដើម្បីស្វែងយល់អំពីស្ថានភាពកសាងអរិយធម៌អេកូឡូស៊ី ការអភិវឌ្ឍឧស្សាហកម្មតែនិងការបន្តវេននៃវប្បធម៌ប្រពៃណីចិនជាដើម ៕