ប្រទេស​ចិន​បាន​នាំ​មុខ​គេក្នុង​ការ​​អនុម័តលើ RCEP

2021-03-23 17:39:59 |ប្រភព:CRI

នៅ​ថ្ងៃទី​ ២២ ខែ​មីនា​ អ្នក​ទទួល​ខុសត្រូវ​នៃ​ផ្នែកកិច្ច​ការ​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា​ បច្ចុប្បន្ននេះ​ ប្រទេស​ចិន​បាន​សម្រេចនូ​វការ​ពិនិត្យ​និង​អនុម័ត​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ហៅ​កាត់​ថា​ RCEP បាន​ក្លាយ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការអនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ​ ។​ក្រៅពីនេះ​ ប្រទេស​ថៃ​ក៏​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​នេះ​ផងដែរ​ ។

ប្រទេស​ជា​សមាជិកRCEPទាំង​អស់​សុទ្ធ​តែ​បាន​បង្ហាញ​ថា​ នឹង​អនុម័​ត​លើ​កិច្ច​ព្រមព្រៀង​នេះ​មុន​ដំណាច់​ឆ្នាំ​ ២០២១​នេះ​ និង​ជំរុញ​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១ ខែ​មករា​ ឆ្នាំ​២០២២។