លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២២ខែមីនាថា ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកអាចមានមិត្តភ័ភ្តិរួម ដូចនេះសង្ឃឹមថាសហរដ្ឋអាមេរិកឈប់គំរាមកំហែងនិងបង្ខិតបង្ខំប្រទេសដទៃឱ្យឈរនៅតែម្ខាងរបស់ខ្លួនទៀត ឈប់បង្ខិតបង្ខំប្រទេសដទៃឱ្យធ្វើតាមប្រទេសខ្លួនមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនទៀត ។
ក្នុងកិច្ចពិគ្រោះពិភាក្សាយុទ្ធសាស្រ្តជាន់ខ្ពស់រវាងចិននិងសហរដ្ឋអាមេរិកលើកនេះ សហរដ្ឋអាមេរិកបានលើកឡើងជាច្រើនលើកច្រើនសាថាប្រទេសចិនបានធ្វើការគំរាមកំហែងខាងសេដ្ឋកិច្ចនិងយោធាចំពោះសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ ទាក់ទិននឹងរឿងនេះ លោកស្រី Hua Chunyingបានគូសបញ្ជាក់ថា ប្រទេសចិនមិនដែលបំផុសសង្គ្រាមពាណិជ្ជកម្មទេ មិនដែលចាប់ឃុំប្រជាពលរដ្ឋនៃប្រទេសដទៃដោយខុសច្បាប់ទេ ហើយក៏មិនដែលគាបសង្កត់សហគ្រាសប្រទេសដទៃដោយគ្មានមូលហេតុដែរ ម មួក“ការទូតបែបគំរាមកំហែងនិងបង្ខិតបង្ខំ”វាសមនឹងសហរដ្ឋអាមេរិកយកទៅពាក់ចុះណាស់ មិនមែនប្រទេសចិនទេ៕