លោក វ៉ាងយីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនថ្លែងថា យុគសម័យដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតាមទំនើងចិត្តតាមរយៈការប្រឌិតរឿងនិងនិយាយពាក្យកុហកនោះបានកន្លងផុតទៅហើយ

2021-03-24 18:14:24 |ប្រភព:CRI

ថ្ងៃទី២៣ ខែមីនា លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការ​បរទេសចិនបានជួបពិភាក្សាជាមួយលោកLavrov រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីនៅក្រុងGuilinខេត្តGuangXiប្រទេសចិន។ ក្នុងកិច្ចជំនួប លោកវ៉ាងយីបានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានកម្លាំងបស្ចិមប្រទេសភាគតិចបានលាបព័ណ៍និងថ្កោលទោសចំពោះប្រទេសចិន។ ប៉ុន្តែ ពូកគេត្រូវតែដឹងថា យុគសម័យដែលប្រឌិតរឿងឬនិយាយពាក្យកុហកគឺអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតាមទំនើងចិត្តនោះបានកន្លងផុតទៅហើយ។​  

លោកបន្តថា ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលកំពុងបើកធ្វើ មានប្រទេសចំនួនជាង៨០បានសម្តែងការគាំទ្រចំពោះគោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិនក្នុងបញ្ហាភូមិភាគស្វយ័តស៊ីនជាំង។ នេះគឺបង្ហាញយ៉ាងច្បាស់លាស់ថា ការញុះញង់របស់កម្លាំងបស្ចិមប្រទេសភាគតិចមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ។ ទង្វើរបស់ពួកគេមិនអាចរារាំងជំហានឈានទៅមុខរបស់ប្រទេសចិនទេ ហើយក៏មិនអាចកែប្រែ​និន្នាការអភិវឌ្ឍនៃប្រវត្តិសាស្រ្តនោះទេ៕