លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន

2021-03-25 17:44:42 |ប្រភព:CRI

កាលពីថ្ងៃទី២៤ខែមីនា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូន​ចំពោះ​លោកAhmed Khan Niaziនាយករដ្ឋមន្រ្តីប៉ាគីស្ថានដែលបាន​ឆ្លងជំងឺកូវីដ១៩។

ថ្លែងក្នុងសារសួរសុខទុក្ខ ​លោកស៊ីជីនភីងបានលើកឡើងថា ​ខ្ញុំសូមសម្តែងការសួរ​សុខទុក្ខយ៉ាងស្មោះចំពោះ​លោកAhmed Khan Niaziនាយករដ្ឋមន្រ្តីប៉ាគីស្ថានដែលបានឆ្លងជំងឺកូវីដ​១៩ ហើយសូមជូនពរលោក​ឱ្យ​ឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗ។លោកស៊ីជីនភីង​បន្តថា ​ប្រទេសចិននិងប៉ាគីស្ថានជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ​ភាគីចិននឹងឈរនៅជាមួយភាគីប៉ាគីស្ថានយ៉ាងមុតមាំរហូតព្រមនឹងពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ឆ្នាំ២០២១ជាខួបទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប៉ាគីស្ថាន។ខ្ញុំយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន ​ហើយរំពឹងទុករួមជាមួយនាយករដ្ឋមន្រ្តីដើម្បី​ជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមាន​ភាព​កាន់តែជិតស្និទ្ធដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេស​ទាំងពីរ។