លោកLi Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី២៤ ខែមីនា ដោយបានចាត់ចែងការអនុវត្តគោលនយោបាយអំពីការបង្កើនការអនុគ្រោះពន្ធផ្នែកផលិតនិងស្រាវជ្រាវរបស់សហគ្រាសឧស្សាហកម្មផលិតកម្ម ក្នុងន័យលើកទឹកចិត្តដល់ការច្នៃប្រឌិតថ្មីរបស់សហគ្រាស និងជំរុញការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម។ ព្រមទាំងសម្រេចពន្យារពេលថែម ទៀតនូវគោលនយោបាយអំពីការផ្តល់អនុគ្រោះដល់មីក្រសហគ្រាសនិងសហគ្រាសធុនតូចក្នុងការសងដើមទុននិងការប្រាក់នៃប្រាក់កម្ចីនិងផែនការគាំទ្រប្រាក់កម្ចីឥណទានដល់ចុងឆ្នាំនេះ ក៏ដូចជាបានអនុម័តលើ《សេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីច្បាប់អប់រំវិជ្ជាជីវៈនៃសាធារណរដ្ឋប្រជាមានិតចិន》ផងដែរ៕