តាមប្រភពព័ត៌មានពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីយន្តការរួមគ្នាបង្ការ និងគ្រប់គ្រងជំងឺឆ្លង បានឱ្យដឹងថា គិតត្រឹមម៉ោង ២៤:០០ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ មានប្រជាជនចិនសរុបចំនួន ៨០.៤៦៣ លាននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនមនុស្សចាក់វ៉ាក់សាំងកំពុងកើនឡើង ។ សព្វថ្ងៃនេះ ចំនួនមនុស្សចាក់វ៉ាក់សាំងផលិតដោយប្រទេសចិនច្រើនជាងរយលាននាក់ វ៉ាក់សាំងមានសុវត្ថិភាព និងមានប្រសិទ្ធិភាព ហើយបន្ទាប់មក ប្រទេសចិននឹងជំរុញប្រជាជនចិនទាំងអស់ឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញពីក្រុមមនុស្សងាយឆ្លង ទៅក្រុមមនុស្សសំខាន់ បន្ទាប់មកគឺក្រុមមនុស្សធម្មតា ដែលនឹងក្លាយជារបាំងទប់ទល់ជម្ងឺឆ្លងធំបំផុត ។
អ្នកបកប្រែ៖刘蓉