នៅតំបន់ឧស្សាហកម្មចូវឡុង សង្កាត់កោស៊ី ក្រុងយូស៊ី ខេត្តយូណាន មានក្រុមហ៊ុនយូណានមួយឈ្មោះក្រុមហ៊ុនមៅតូលី ។ ពាក្យ“មៅតូលី”នៅក្នុងភាសាជនជាតិតៃមានន័យថា កំឡោះ ។ នៅក្រុងយូស៊ី ក្រុមហ៊ុនមៅតូលីជាក្រុមហ៊ុនសំខាន់ក្នុងការកែច្នៃកសិផល ដែលមានផលិតកម្មដល់ ២ ម៉ឺនតោនក្នុងមួយឆ្នាំ ។
ស្ករអម្ពិលមៅតូលី បានដណ្តើមយកទីផ្សារជាង ៨០% នៅខេត្តយូណាន “អាហារបៃតងនិងសុខភាព ធ្វើឱ្យការរស់នៅកាន់តែប្រសើរ”ជាកូនសោសម្ងាត់នៃក្រុមហ៊ុនមៅតូលីក្នុងការផ្តល់នូវរសជាតិធម្មជាតិ ។ ការធ្វើស្ករអម្ពិលធម្មជាតិជាគន្លឹះរក្សារសជាតិផ្លែឈើ និងអាហារូបត្ថម្ភ ។
បុគ្គលិកក្រុមហ៊ុនមៅតូលីអនុវត្តរូបមន្ត ”ក្រុមហ៊ុន+វិទ្យាស្ថានស្រាវជ្រាវ+មូលដ្ឋាន+កសិករ” ដាំអម្ពិល និងផ្លែឈើផាសិនទំហំ ១៣៣៣ ហិកតា ដែលបានញ៉ាំងឱ្យគ្រួសារក្រីក្រចំនួន ៣០០០ គ្រួសារបន្ថែមចំណូល ហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជនបទ ។
រយៈពេល ៣០ ឆ្នាំមកនេះ ក្រុមហ៊ុនមៅតូលីប្រើប្រាស់ធនធានផ្លែឈើព្រៃផលិតនស្ករអម្ពិល”មៅតូលី” ។
អ្នកបកប្រែ៖刘蓉