លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនលោកHameed ប្រធានាធិបតីបង់ក្លាដែស ដើម្បីអបអរសាទរខួបទី៥០ឆ្នាំនៃថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសបង់ក្លាដែស

2021-03-26 17:45:05 |ប្រភព:CRI

ថ្ងៃទី២៦ ខែមីនា លោកស៊ីជីនភីង  ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនលោកHameed ប្រធានាធិបតីបង់ក្លាដែស ដើម្បីអបអរសាទរខួបទី៥០ឆ្នាំនៃថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសបង់ក្លាដែស។

ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានលើកឡើងថា ប្រទេសចិននិងបង់ក្លាដែសគឺជាប្រទេសជិតខាងមានចំណងមេត្រីភាពជាប្រពៃណី។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរចិននិងបង់ក្លាដែសមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកយុទ្ធសាស្រ្តកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាបានជំរុញការអភិវឌ្ឍជាបន្តប​ន្ទាប់ក្នុងការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”។ ចំណងមេត្រីភាពរវាងចិននិងបង់ក្លាដែសត្រូវបានឡើងដល់កម្រិតថ្មីទៀតក្នុងការពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស៊ីជីនភីងបានសម្តែងការយកចិត្តទុកដាក់ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបង់ក្លាដែស ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកHameed ក្នុងការបង្កើនការតភ្ជាប់គ្នាផ្នែកយុទ្ធសាស្ត្រ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យ ព្រមនិងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងបង់ក្លាដែសទទួលបានផ្លែផ្កាថ្មីផងដែរ៕