បទវិភាគ៖ការតស៊ូស្វិតស្វាញជាលក្ខណៈលេចធ្លោរបស់សមាជិកបក្សកុម្មុយនិស្តចិនវ័យក្មេង

2021-03-26 17:47:09 |ប្រភព:CRI

ថ្ងៃទី ​១ ​ខែកក្កដា ​ឆ្នាំ ​២០២១ ​ជាទិវា​អនុស្សាវរីយ៍​ខួបទី ​១០០ ​នៃ​ការបង្កើត​បក្ស​កុម្មុយ​និស្ត​ចិន ​។ ​ការ​បង្កើត​បក្ស ​១០០ ​ឆ្នាំ ​កាន់​រដ្ឋអំណាច ​៧២ ​ឆ្នាំ​និង​មាន​សមាជិក​បក្សកុម្មុយ​និស្ត​ចិន​ចំនួន​ជាង ​៩១ ​លាន​នាក់​ល។ល ​តួលលេខ​មួយចំនួន​នេះ​បាន​បង្ហាញពី​ដំណើរ​ដ៏​អស្ចារ្យ​និង​ភាពទាក់ទាញ​ដែល​រឹតតែយូរ​រឹតតែ​មាន​ភាពរស់រវើក​របស់​គណ​បក្ស​នយោបាយ​ធំ​បំផុត​នៅលើ​ពិភពលោក។​ហេតុអ្វីបានជា​បក្សកុម្មុយនិស្តចិន​នៅតែ​ពោរ​ពេញ​ទៅ​ដោយ​កម្លាំង​យុវភាព​និង​ពោរពេញទៅដោយ​កម្លាំង​ក្លៀវក្លា​ដដែល ​? ​ពិភព​លោក​ទាំងមូល​សុទ្ធតែ​ចង់​ស្វែងរក​លេខ​សម្ងាត់​ទទួលបាន​ជោកជ័យ​របស់​បក្សកុម្មុយនិស្តចិន ​។ ​

យោង​តាម​ស្ថិតិ​បានឱ្យ​ដឹងថា ​គិតរហូត​ដល់​ដំណាច់​ឆ្នាំ ​២០១៩ ​សមាជិក​បក្ស​កុម្មុយ​និស្ត​ចិន​មាន​អាយុក្រោម ​៤០ ​ឆ្នាំ​មានចំនួន​លើសពី​មួយ​ភាគបី​នៃ​បរិមាណ​សរុប ​។ ​ក្នុង​នាម​ជា​គណ​បក្ស​នយោបាយ​ដែល​បាន​បង្កើត​ឡើង​អស់​រយៈពេល​មួយរយ​ឆ្នាំ ​អាច​រក្សា​បាន​នូវ​ភាពក្លៀវក្លា​និង​រស់រវើក​ដូចនេះ ​ក្នុង​ពិភពលោក​ទាំងមូល​ប្រហែល​នឹង​គ្មាន​គណបក្ស​ណា​មួយ​អាច​ប្រៀប​ធៀប​បាន​នោះ​ឡើយ ​។ ​មូលហេតុ​គឺ​ដោយមកពី​ក្នុង​ជួរ​បក្សកុម្មុយ​និស្ត​ចិន ​តែង​តែ​មាន​យុវជន​ដែល​មាន​ឧត្តមគតិ ​ខិតខំ​ប្រឹង​ប្រែ​បំពេញ​ភារកិច្ច​និង​ពោរ​ពេញ​ទៅ​ដោយ​ស្មារតី​តស៊ូ​ជាប់រហូត ​។ ​ប្រការនេះ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើឱ្យ​បក្ស​កុម្មុយ​និស្ត​ចិន​មាន​កម្លាំង​រស់រវើក​ជារៀងរហូត​បន្ទាប់ពី​ឆ្លងកាត់​ស្ថានការណ៍​ប្រែប្រួល​ទាំង​ជាតិ​និង​អន្តរជាតិ​អស់​រយៈពេល​មួយរយ​ឆ្នាំ ​។​

ក្នុង​អំឡុងពេល​មហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់​ចិន​នៅឆ្នាំនេះ ​ក្នុងកម្មវិធី​"ការ​យក​បទ​សម្ភាសន៍​ជាមួយ​តំណាង​ប្រជាជន​នៃ​សភាតំណាងប្រជាជន​ទូទាំងប្រទេសចិន"​មាន​តំណាង​ប្រជាជនចិន​ពីររូប​គួរឱ្យ​អ្នកផង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ ​មួយ​រូប​គឺ ​លោក ​ចាង ​បួលី​មាន​អាយុ​ជិត ​៨០​ ឆ្នាំ ​ជា​បណ្ឌិត​សភាចារ្យ​នៃ​បណ្ឌិត​សភា​វិស្វកម្ម​ចិន​និង​មួយ​រូប​ទៀត ​គឺ ​កំល្លោះ​ឈ្មោះ ​ហ្សូប៊ីន ​មាន​អាយុជាង ​២០​ ឆ្នាំ ​ជា​អ្នក​គ្រប់​គ្រង​គុណភាព​គម្រោង​សង់​សាង​នៃ​នាយកដ្ឋាន​វិស្វកម្មចិន​ទី​ ៥ ​របស់​ក្រុមហ៊ុន​គ្រុប​សំណង់​ចិន ​។​

ពេល​និយាយ​ពី​ចំណាប់អារម្មណ៍​ចំពោះ​ការប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង ​លោក ​ចាង ​បួលី ​បាន​ថែ្លងថា ​លោក​មានចំណាប់អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ពី​ការងារ​របស់សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​វ័យ​ក្មេង​ក្នុង​ចំណោម​​បុគ្គលិក​ពេទ្យ​ ។ ​បុគ្គលិកពេទ្យ​ទាំង​នោះ ​មាន​អាយុ​តែ​ជាង​ ៤០​ ឆ្នាំ​ ៣០ ​ឆ្នាំ​ឬ ​២០ ​ឆ្នាំ ​ហើយ​បុគ្គលិក​ពេទ្យ​យុវវ័យ​ជំនាន់ក្រោយ​មាន​ចំនួន​ដល់ទៅ ​៧០ ​ភាគរយ​នៃ​ចំនួន​បុគ្គលិកពេទ្យ​សរុប ​។ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង ​ក្មួយ​ទាំងនេះ​មិនខ្លាច​ពលីជីវិត​និង​មាន​ភាព​អង់អាច​ក្លាហាន ​ហើយ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការសាកល្បង​លើក​នេះ ​។ ​លោក ​ចាង ​បួលី ​សម្គាល់​ឃើញ​ថា ​បុគ្គលិក​ពេទ្យ​ដែល​មានអាយុ ​៤០ ​ឆ្នាំ ​៣០​ ឆ្នាំ​និង ​២០​ ឆ្នាំ​ជា​"តួអង្គ​សំខាន់​" ​"កម្លាំង​ឈាន​មុខ"​និង​"កម្លាំង​រស់រវើក"​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង ​។​

ចំណាប់​អារម្មណ៍​ចេញ​ពី​ដួងចិត្ត​របស់​លោក ​ចាង ​បួលី ​បាន​បង្ហាញពី​ទំនួលខុសត្រូវ​និង​កាតព្វកិច្ច​របស់​យុវជន​ជំនាន់​ក្រោយ​។​រីកឯ​កំល្លោះ ​ហ្សូប៊ីន ​តំណាង​ប្រជាជន​ចិន​ដែល​មាន​អាយុ​តែ​ជាង​ ២០​ ឆ្នាំ​ធ្វើឱ្យ​អ្នកផង​យល់​ដឹងពី​"ប្រកាន់ខ្ជាប់"​របស់​យុវជន ​។ ​កំល្លោះ ​ហ្សូប៊ីន ​បាន​នឹករលឹក​ថា ​មុន​ដំបូង ​ពេល​ខ្ញុំ​បាន​ទៅ​ការដ្ឋាន​សង់សាង​រៀនសូត្រ​របៀប​រៀប​ឥដ្ឋ​ធ្វើ​ជញ្ជាំង ​។ ​បើ​ខ្ញុំ​មើល​ថា មិន​សូវ​ស្អាត​ទេ ​ខ្ញុំ​ក៏​រុញដួល​និង​រៀប​ឥដ្ឋ​ធ្វើ​ជញ្ជាំង​ជាថ្មី​ឡើង​វិញ ​កម្មករ​ទាំង​ឡាយ​សុទ្ធតែ​សើច​ចំអក ​។ ​មកដល់​ពេលនេះ ​រំលឹកឡើងវិញ ​នោះ ​គឺជា​ការ​យល់​ដឹង​ដំបូង​របស់​ខ្ញុំ​អំពី​ស្មារតី​វីជ្ជាជីវៈ" ​។ ​កំល្លោះ ​ហ្សូប៊ីន ​បាន​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​របស់​ខ្លួន​ជាប់រហូត ​ចុង​បំផុត​បាន​ប្រែពី​កម្មករ​ក្លាយទៅជា​ជយលាភី​នៃ​ការប្រកួត​ជំនាញ​វិជ្ជាជីវៈ​ទូទាំង​ពិភពលោក ​ហើយ​ក៏​ធ្វើ​ឱ្យ​ប្រទេសចិន​សម្រេចបាន​នូវ​ការវាយទម្លុះ​ក្នុង​វិញ្ញាសា​សង់សាង​នៃ​ការ​ប្រកួត​ជំនាញ​វិជ្ជាជីវៈ​ទូទាំង​ពិភពលោក ​។​

យុវជន​ជំនាន់ក្រោយ​ពោរពេញ​ទៅដោយ​ភាពក្លៀវក្លា ​កម្លាំងរស់រវើក ​មាន​កាតព្វកិច្ច​និង​ទំនួល​ខុសត្រុវ ​។ ​ក្នុង​គ្រា​ដ៏​គន្លឹះ​ដែល​ប្រឈម​នឹង​ស្លាប់​និង​រស់ ​សមាជិក​បក្ស​កុម្មុយ​និស្ត​យុវវ័យ​ឥតរួញរា​ទេ ​ហើយបាន​បំពេញ​ពាក្យសន្យា​ចំពោះ​ប្រទេស​និង​ប្រជាជន​តាម​រយៈ​ប្រតិបតិ្តការ​ជាក់ស្តែង​របស់ខ្លួន។​

លោក ​វ៉ាងយុង ​មានអាយុ​ជាង ​៣០ ​ឆ្នាំ ​ជា​សមាជិក​បម្រុង​នៃ​បក្សកុម្មុយនិស្តចិន។​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ ​១៩ ​នៅ​ក្រុង​វូហាន​កាលពី​ឆ្នាំ ​២០២០ ​មក ​លោក​បាន​រៀបចំ​ហើយបាន​បង្កើត​ក្រុមរថយន្ត​ស្ម័គ្រចិត្ត​មួយ​ក្រុម​ដើម្បី​ដឹកជញ្ជូនគ្រូពេទ្យ​និង​គិលានុបដ្ឋាយិកា​របស់​មន្ទីរពេទ្យ ​Jin ​yintan ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ដាច់​ឆ្នាំ​តាម​ចន្ទគតិ​ចិន​មក ​ក្រុមរថយន្តនេះ​បានដឹក​ជញ្ជូន​បុគ្គលិក​ពេទ្យ​ទៅធ្វើការ​និង​ចេញពី​ធ្វើការ​ព្រម​ទាំង​បាន​សម្របសម្រួល​ឱ្យក្រុមឡាន​តាក់ស៊ី​ចូល​រួម​ជាមួយគ្នា​ដែរ ​ក្រៅពីនេះ ​ក៏បាន​សម្របសម្រួល​ក្រុមហ៊ុន​កង់​ចែករំលែក​រៀបចំ​កង់​នៅ​ជុំវិញ​មន្ទីរពេទ្យ ​។ ​ជាងនេះ​ទៅទៀត ​លោកបាន​រៃអង្គាស​ប្រាក់​ដើម្បី​ផ្តល់​មីកញ្ចប់​ដល់​បុគ្គលិក​ពេទ្យ ​ខិតខំ​ប្រឹងប្រែង​ទាក់ទងជាមួយ​ភោជនីយដ្ឋាន​មួយ​ចំនួន​និង​ស្ថាប័នពាក់ព័ន្ធ ​ដើម្បី​ផ្តល់​ម្ហូបអាហារ​ដល់​បុគ្គលិកពេទ្យ ​ដោយគិតពី​ការរួមចំណែក​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​ ១៩ ​គណៈកម្មាការ​បក្សកុម្មុយនិស្ត​ចិន​បានអនុម័ត​លោក​ចូលជា​សមាជិក​បក្ស ​។​

នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន​បាន​ឈានចូល​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី ​ដំណើរ​ថ្មី​សម្រាប់​កសាង​ប្រទេស​ជាតិ​ប្រកប​ដោយ​ទំនើប​ភាវូបនីយកម្ម​សង្គម​និយម​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ជិតនឹង​ចាប់​ផ្តើម ​ហើយ​ផែនទី​នៃ​"ផែនការ​អភិវឌ្ឍជាតិ ​៥ ​ឆ្នាំ​ទី ​១៤ ​"​បាន​គ្រោង​រួច​រាល់​ហើយ ​។ ​ឈរ​នៅ​ចំណុច​ប្រសព្វ​នៃ​ប្រវត្តិសាស្ត្រ ​យុវជន​ជំនាន់ក្រោយ​នឹង​ទទួល​"បណ្តាក់​វេន​"ពី​ជំនាន់មុន ​ដូច្នេះ​"តួអង្គ​សំខាន់​" ​"កម្លាំង​ឈាន​មុខ"​និង​"កម្លាំង​រស់រវើក"​រាប់​មិន​អស់​នឹង​រួម​ចំណែក​យុវវ័យ​របស់ខ្លួន​ក្នុង​បុព្វហេតុ​ប្រជាជន ​ដើម្បី​ជំរុញប្រទេស​ចិន​ឆ្ពោះ​ទៅ​មុខ​ដោយ​នឹងនរ ​ក៏ដូចជា​បំពេញបំន្ថែម​កម្លាំង​ជាបន្តបន្ទាប់​ដើម្បី​វីបុលភាព​និង​ស្ថិរភាព​នៅ​លើ​ពិភពលោក ​៕​