ជុំវិញករណីដែលក្រុមហ៊ុនH&Mដែលជាក្រុមហ៊ុនសម្លៀកបំពាក់ប្រទេសស្វីសបានធ្វើពហិការចំពោះផលិតផលរបស់ស៊ីនជាំង បានបណ្តាលឱ្យប្រជាជនចិនមានការខឹងសម្បនិងប្រឆាំងយ៉ាងខ្លាំង លោកស្រីHuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៥ ខែមីនាថា យើងមិនអាចបំពានឬធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជនចិនបានទេ ។ បច្ចុប្បនេះនេះ ប្រជាជនចិនមិនអនុញ្ញាតឱ្យជនបរទេសមួយចំនួនតូចមកប្រព្រឹត្តិសកម្មភាព “ស៊ីបាយបោកឆ្នាំង” នៅប្រទេសចិននោះទេ ។
លោកស្រីHuaChunying បានគូសបញ្ជាក់ថា កប្បាសរបស់តំបន់ស៊ីនជាំងជាកប្បាសល្អបំផុតមួយលើពិភពលោក ការមិនប្រើប្រាស់កប្បាសស៊ីនជាំង វាជាការខាតបង់របស់ក្រុមហ៊ុនពាក់ព័ន្ធតែប៉ុណ្ណោះ ។ ការចោទប្រកាន់ថា “នៅតំបន់ស៊ីនជាំងប្រទេសចិនមានបាតុភាពចាប់បង្ខំឱ្យធ្វើពលកម្ម ” គ្រាន់តែជាពាក្យកុហកដោយចេតនាអាក្រក់ដែលប្រឌិតឡើងដោយកម្លាំងប្រឆាំងប្រទេសចិនមួយចំនួនតូចប៉ុណ្ណោះ ដើម្បីមួលបង្កាច់ប្រទេសចិនបំផ្លាញសន្តិសុខនិងស្ថិរភាពក្នុងតំបន់ស៊ីនជាំង និងរារាំងការអភិវឌ្ឍរបស់ចិន ។