យន្តហោះពិសេសដឹកជញ្ជូនវ៉ាក់សាំកូវីដ-១៩ ខ្សែទី១នៃអាកាសយន្តដ្ឋានតាស៊ីត្រៀមចេញដំណើរ វ៉ាក់សាំងចំនួន ១.៥ លានដូសត្រូវបានដឹកជញ្ជូនមកប្រទេសកម្ពុជា

2021-03-26 17:53:50 |ប្រភព:xinhua

ម៉ោង ៦:២៦នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យន្តហោះពិសេសរបស់ក្រុមហ៊ុនChina Southern Airlines លេខ CZ ៨៨០៨៣ បានដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinovac ចំនួន ១.៥លានដូសពីអាកាសយន្តដ្ឋានតាស៊ីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា ។

ដើម្បីធានាថា យន្តហោះពិសេសដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩សម្រេចកិច្ចការដោយជោគជ័យ ក្រោយពីទទួលដំណឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ អាកាសយន្តដ្ឋានតាស៊ី បានសរសេរ”គម្រោងធានាយន្តហោះដឹកជញ្ជូនទំនិញអន្តរជាតិរបស់អាកាសយន្តដ្ឋានតាស៊ីប៉េកាំង” ។

យន្តហោះពិសេសដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ប្រភេទSinovacនេះ បានប្រើប្រាស់ប្រព័ន្ធវេចខ្ចប់សីតុណ្ហភាពអាចគ្រប់គ្រងបាន ក្នុងការដឹកជញ្ជូននេះ សីតុណ្ហភាពរបស់យន្តហោះត្រូវគ្រប់គ្រងចន្លោះ ២ អង្សាដល់ ៨ អង្សា ហើយមានម៉ាស៊ីនកត់ត្រាសីតុណ្ហភាពវ៉ាក់សាំងផងដែរ ។

ដោយសារវ៉ាក់សាំងកូវីដ-១៩ត្រូវស្ថិតនៅសីតុណ្ហភាពពិសេស ហើយភារកិច្ចដឹកជញ្ជូននេះសំខាន់នោះ ក្រុមការងារធានាកិច្ចការនៃអាកាសយន្តដ្ឋានតាស៊ីធ្វើការរៀបចំមុនគេ ហើយពិនិត្យហានិភ័យគ្រប់ដំណាក់កាល ។

អ្នកបកប្រែ៖刘蓉