ថ្ងៃទី២៧ខែមីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខទៅកាន់លោកSisi ប្រធានាធិបតីអេហ្ស៊ីបស្តីពីឧបទ្ទវហេតុរថភ្លើងបុកគ្នាដែលបានកើតឡើងនៅអេហ្ស៉ីប។
ក្នុងសារសួរសុខទុក្ខ លោក ស៊ី ជីនភីង បានលើកឡើងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានទទួលដំណឹងពីឧបទ្ទវហេតុរថភ្លើងបុកគ្នាដែលបានកើតឡើងនៅប្រទេសអេហ្ស៊ីប បណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសយ៉ាងច្រើនសន្ធឹក។ ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះអ្នករងគ្រោះស្លាប់បាត់បង់ជីវិត និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នករងរបួសនិងគ្រួសារអ្នករងគ្រោះ សូមជូនពរឱ្យអ្នករងរបួសឆាប់បានជាសះស្បើយ៕