ពេលព្រឹក លោកស្រី លូវ សៀវម៉ៃ បានក្រោកឡើងពីព្រលឹម ដើម្បីដាក់កសិផលចូលក្នុងរថយន្ត និងដឹកជញ្ជូនទៅទីក្រុង រួចទិញប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃដែលអ្នកភូមិត្រូវការមកភូមិវិញ គាត់បានដឹកជញ្ជូនទំនិញដូច្នេះរយៈពេល ៣ ឆ្នាំមកហើយ ។
លោកស្រី លូវ សៀវម៉ៃ ឆ្នាំនេះអាយុ ៣៨ ឆ្នាំ ជាអ្នកភូមិយ៉ាងលៀវ ស្រុកជនជាតិតុងយូភីង ខេត្តគុយចូវ ។ នៅឆ្នាំ ២០១៦ លោកស្រី លូវ សៀវម៉ៃ ចាប់ផ្តើមជួយអ្នកភូមិលក់ផលិតផលដែលពួកគេដាំ ចិញ្ចឹមនិងផលិតបានតាមអនឡាញ ។ នៅឆ្នាំ ២០១៨ លូវ សៀវម៉ៃ បានសាកល្បងលក់ទំនិញតាមកម្មវិធី Wechat ដើម្បីលក់ទំនិញទៅស្រុកដោយបរិមាណកំណត់ ។ ទន្ទឹមនេះដែរ លោកស្រី លូវ សៀវម៉ៃ បានជួយអ្នកដែលមិនមានភាពងាយស្រួលទៅកាន់ស្រុកក្នុងការប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃដោយមិនគិតថ្លៃ ។
ថ្មីៗនេះ លោកស្រី លូវ សៀវម៉ៃ បានចាប់ផ្តើមលក់ទំនិញ Live តាមហាងបណ្តាញអ៊ីនធើណេត និងWechat ដើម្បីជួយអ្នកភូមិលក់កសិផល ដែលបានធ្វើឱ្យលោកស្រី លូវ សៀវម៉ៃ បន្ថែមចំណូល ៥ ម៉ឺនយាន់ក្នុងមួយឆ្នាំ ។ អ្នកភូមិហៅគាត់ថា “ស្រ្តីលក់ទំនិញ” ។ លោកស្រីបានបញ្ជាក់ថា “ខ្ញុំនឹងធ្វើការនេះបន្តទៀត ខ្ញុំសង្ឃឹមថា តាមការខិតខំរបស់ខ្ញុំជួយអ្នកភូមិបង្កើនប្រាក់ចំណូលបាន។”
អ្នកបកប្រែ៖刘蓉