អ្នកនាំពាក្យ​នៃគណៈប្រតិភូចិន​បានថ្លែង​សុន្ទរកថាអំពី​ពាក្យសម្តី​ខុសឆ្គង​ពាក់ព័ន្ធនឹង​ប្រទេសចិន​របស់​អ្នកជំនាញ​ខាង​សិទ្ធិមនុស្ស​​

2021-03-30 16:47:07 |ប្រភព:CRI

កាលពី​ថ្ងៃទី២៩ខែមីនា​តាមម៉ោងក្នុង​តំបន់ ​លោក Liu ​Yuyin ​អ្នកនាំពាក្យ​នៃគណៈប្រតិភូ​ចិនប្រចាំជា​អចិន្ត្រៃយ៍នៅ​ក្រុងហ្សឺណែវ​បានថ្លែង​សុន្ទរកថា​អំពីពាក្យសម្តី​ខុសឆ្គង​ពាក់ព័ន្ធ​នឹង​ប្រទេសចិន​របស់អ្នកជំនាញ​នៃយន្តការ​ពិសេស​ដូចជា​ក្រុមការងារអំពី​បញ្ហាសិទ្ធិមនុស្ស​និង​ក្រុមហ៊ុន​ពហុជាតិនៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិថា​ អ្នកជំនាញ​ទាំងនេះ​មួលបង្កាច់​ការពិតដោយ​ចេតនាអាក្រក់​និងផ្សព្វផ្សាយ​ពាក្យសម្តី​ខុសទំនង​ដែល​ហៅថា “​បង្ខំ​ឱ្យធ្វើពលកម្ម”​ដោយសារ​ទស្សនៈលំអៀង​ចំពោះ​ប្រទេសចិន​និងគោលបំណង​នយោបាយ ​ភាគីចិន​ប្រឆាំងយ៉ាង​ដាច់ខាតនិង​បដិសេធ​ទាំងស្រុង​ចំពោះការនេះ ។

អ្នកនាំពាក្យ​រូបនេះ​បានថ្លែងថា​ យើងស្វាគមន៍​មិត្តភក្តិរបស់​ប្រទេសនានា​ដែលមាន​អាកប្បកិរិយា​យុត្តិធម៌និង​សត្យានុម័ត​ទៅទស្សនា​ប្រទេសចិន ​និងទស្សនា​ភូមិភាគ​ស៊ីនជាំង ​តែមិនស្វាគមន៍​មនុស្សដែល​ប្រកាន់​ទស្សនៈលំអៀង​ខាងនយោបាយ​ទៅប្រទេសចិន​ដើម្បីធ្វើ​ “ការស៊ើបអង្កេត​បែបសន្មតថា​មានទោស”​នោះទេ ​។ យើង​រំពឹងទុកថា​ ក្រុមការងារ​នេះអាចពិនិត្យ​កំហុសយ៉ាង​ម៉ត់ចត់​ កែតម្រូវ​ទស្សនៈលំអៀង​ចំពោះ​ប្រទេសចិន ​បោះបង់ចោល​ទង្វើដូចជា ​ការគិតពិចារណា​តែនយោបាយ​តែមិនអើពើ​នឹង​ការពិតជាក់ស្តែង​និងព័ត៌មាន​ជាផ្លូវការ​របស់រដ្ឋ​សមាជិក ​និងការចេញ​ផ្សាយ​ពាក្យសម្តី​ខុសឆ្គង​ជាសាធារណៈ​តាមទំនើងចិត្ត​ជាដើម ។