ការចាក់​វ៉ាក់សាំង​ជំងឺកូវីដ១៩​សរុប​របស់ចិន​បានលើសពី​១រយ​លានដូស​​

2021-03-30 16:48:11 |ប្រភព:CRI

បន្ទាប់ពី​ចំនួនផ្គត់ផ្គង់​វ៉ាក់សាំងជំងឺកូវីដ​១៩របស់ចិន​នៅទូទាំង​ពិភពលោក​បានវាយទម្លុះ​១រយលាន​ដូស​ក្នុងរយៈពេល​មុននេះមិន​ជាយូរប៉ុន្មាន​​ ​រដ្ឋាភិបាលចិន​បានប្រកាសថា​ គិតមកទល់​វេលាម៉ោង​២៤កាលពី​ថ្ងៃទី២៧​ខែមីនា​ នៅទូទាំង​ប្រទេសចិន​បាន​រាយការណ៍ពី​ការចាក់វ៉ាក់​សាំងជំងឺ​កូវីដ១៩​សរុបលើសពី​១រយលាន​ដូស ដែល​​ប្រកបដោយ​សុវត្ថិភាពនិង​ប្រសិទ្ធភាព ។

បច្ចុប្បន្ននេះ​ ការចាក់វ៉ាក់​សាំងជំងឺកូវីដ​១៩ថ្មីជារៀង​រាល់ថ្ងៃរបស់ចិន​សុទ្ធតែ​លើសពី៣​លានដូស ​។ តំបន់នានា​កំពុងចាត់​វិធានការច្រើន​បែបយ៉ាង ​ដោយឆ្លងតាម​រយៈវិធីផ្តល់​ភាពងាយស្រួល​ដល់ប្រជាជន​ជាច្រើន​​ដូចជាកន្លែង​ចាក់វ៉ាក់សាំង​ជាបណ្តោះអាសន្ន ​កន្លែង​ចាក់វ៉ាក់​សាំងចល័ត ​និង​ចាក់វ៉ាក់សាំង​នៅក្នុងផ្ទះ​នៅកន្លែង​សំខាន់ៗជាដើម​ ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​គ្រប់រូប​អាចចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ ​ក៏ដូចជា​បង្កើត​របាំង​ស៊ាំនឹង​រោគ​ផងដែរ ៕