វ៉ាក់សាំងជំងឺកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិនដែលហ្វីលីពីនបញ្ជាទិញជាលើកទីមួយត្រូវដឹកជញ្ជូនទៅដល់ហ្វីលីពីន

2021-03-30 16:50:13 |ប្រភព:CRI

ថ្ងៃទី​២៩ ខែ​មីនា​ វ៉ាក់សាំង​ជំងឺ​កូវីដ​១៩របស់​ក្រុម​ហ៊ុនស៊ី​ណូវ៉ាក់​របស់​ប្រទេសចិនដែល​ហ្វីលីពីន​បញ្ជាទិញ​ជា​លើក​ទី​មួយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ដល់ក្រុង​ម៉ានីល​ ។ លោក Duterte ប្រធានាធិបតី​ហ្វីលីពីន​ និង​លោក Huang Xilian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ហ្វីលីពីន​ជា​ដើម​បាន​ចូល​រួ​ម​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង ។

ក្នុង​ពិធី​ប្រគល់​និង​ទទួល លោក Huang Xilian បាន​ថ្លែង​ថា មិន​ថា​រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ឬ​មួយ​ក៏​ទទួល​ការ​បញ្ជា​ទិញផ្នែក​ពាណិជ្ជកម្ម​ ប្រទេស​ចិន​សុទ្ធតែ​ជា​ប្រទេស​ទីមួយ​ដែល​បាន​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​ហ្វីលីពីន ប្រការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​យុគសម័យ​ថ្មី ។ ក្នុង​នាម​ជា​វ៉ាក់សាំង​សំខាន់​បំផុត​ក្នុង​ការងារ​ចាក់​វ៉ាក់សាំង​នៃ​ប្រទេស​ហ្វីលីពីន សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​​ជំងឺ​កូវីដ​១៩នៃ​ក្រុម​ហ៊ុនស៊ី​ណូវ៉ាក់ ទទួល​បាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ពីសំណាក់​ប្រជាជន​ហ្វីលីពីន ។

ថ្លែង​ក្នុង​សេចកី្ត​ថ្លែង​ការណ៍​មួយ​​របស់​ក្រសួង​សុខាភិបាល​​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ដដែល លោក Francisco Duque រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ហ្វីលីពីន​បានលើក​ឡើង​​ថា ក្នុង​បរិបទ​ដែល​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​១៩​មាន​ភាព​ធ្ងន់​ធ្ងរ​ឡើង​​ជា​ថ្មីម្ត​ងទៀត​យ៉ាង​ឆាប់​រហ័ស​ក្នុង​ស្រុក​ហ្វីលីពីន ការ​ទទួល​បាន​វ៉ាក់សាំង​ចិន​គឺ “ចំពេល​ណាស់” ៕