ក្រសួង​ការបរទេសចិន​ឆ្លើយតបវិញ​នៅយប់ជ្រៅ​

2021-03-31 16:42:27 |ប្រភព:CRI

កាលពីថ្ងៃ​ទី៣០ខែមីនា ​ពេលឆ្លើយ​នឹងសំនួរ​របស់​អ្នកសារព័ត៌មាន​អំពី​របាយការណ៍​សិក្សាស្រាវជ្រាវ​ស្តីពីការតាមដាន​រកប្រភព​ដើមនៃ​វីរុសជំងឺកូវីដ១៩​របស់ចិន​-អង្គការ​សុខភាព​ពិភពលោក​ដែល​ប្រកាសដោយ​​អង្គការ​សុខភាព​ពិភពលោក​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងថា ​ភាគីចិនគាំទ្រ​អ្នកវិទ្យាសាស្ត្រ​ប្រទេសនានា​ធ្វើការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាសកលអំពី​ការតាមដានរក​ប្រភពដើមនៃ​វីរុសនិង​មធ្យោបាយ​ចម្លងវីរុស​ជាប់រហូតមក ​គាំទ្ររដ្ឋសមាជិក​ដែលដឹកនាំ​ដោយអង្គការ​សុខភាព​ពិភពលោក​ធ្វើកិច្ចសហប្រតិបត្តិការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ប្រភពសត្វ​ផ្ទុកវីរុស ​។ ការតាម​ដាន​រកប្រភព​ដើមនៃវីរុស​ជាបញ្ហា​វិទ្យាសស្ត្រ​ ​គួរតែ​អាស្រ័យ​ដោយ​អ្នកវិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​ធ្វើកិច្ចសហប្រតិបត្តិការ​និងបំពេញ​ការងារ​ពាក់ព័ន្ធ ​។ ទង្វើដែល​ធ្វើឱ្យ​បញ្ហា​តាមដាន​រកប្រភព​ដើមនៃវីរុស​ក្លាយជា​បញ្ហា​នយោបាយ​គ្រាន់តែនឹង​រារាំងយ៉ាង​ធ្ងន់ធ្ងរដល់​កិច្ចសហប្រតិបត្តិការ​ក្នុងការតាមដាន​​រកប្រភព​ដើមនៃវីរុស​ជាសកល​ ហើយ​បំផ្លាញ​ដល់​ការខិតខំ​ប្រឹងប្រែង​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩នៃ​ទូទាំង​ពិភពលោក ​បណ្តាលឱ្យ​បាត់បង់ជីវិត​កាន់តែច្រើន​ ។ ​ពួកយើង​ជឿជាក់ថា​ ការសិក្សា​ស្រាវជ្រាវ​រួមគ្នារវាង​អង្គការ​សុខភាព​ពិភពលោក​និងចិន​នឹងដើរតួនាទី​ជំរុញ​ដ៏ល្អប្រសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដើម្បី​តាមដានរក​ប្រភព​ដើម​នៃវីរុស​ជាសកល ។