កិច្ចប្រជុំប្រចាំឆ្នាំ២០២១នៃវេទិកាអាស៊ីប៉អៅនឹងប្រារព្ធធ្វើនៅខេត្ត ហៃណាន ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ។ ក្នុងសនិ្នសីទសារព័ត៌មានស្តីពីកិច្ចប្រជុំប្រចាំឆ្នាំ២០២១នៃវេទិកាអាស៊ីប៉អៅដែលបានបើកធ្វើនៅថ្ងៃទី៣០ ខែមីនា អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃវេទិកាបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំនៃវេទិកាឆ្នាំនេះ នឹងបន្ថែមអនុវេទិកាស្តីពី “ខ្សែក្រវាត់និងផ្លូវ” ក្នុងន័យពិគ្រោះពិភាក្សាពីការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ កាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងអភិបាលកិច្ចសកល ។
លោក Li Baodong អគ្គលេខាធិការនៃវេទិកាអាស៊ីប៉អៅបានថ្លែងថា អាស្រ័យដោយប្រទេសចិនដែលជាម្ចាស់ផ្ទះវេទិកានេះ បានបង្ការនិងគ្រប់គ្រងយ៉ាងខ្លាំងក្លាចចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ បានជាកិច្ចប្រជុំប្រឆាំឆ្នាំនេះ នឹងក្លាយជាសន្និសីទអន្តរជាតិខ្នាតធំទីមួយនៅលើសកលលោកក្នុងឆ្នាំនេះដែលបានរៀបចំសន្និសីទនៅកន្លែងផ្ទាល់ជាសំខាន់ ដែលប្រហែលមានភ្ញៀវកិត្តិយស២ពាន់នាក់ចូលរួមកិច្ចប្រជុំលើកនេះ ។ អនុវេទិកាស្តីពី “ខ្សែក្រវាត់និងផ្លូវ”ដែលវេទិកាលើកនេះបានបន្ថែមនោះ គឺមានគោលបំណងចាត់ទុក “កិច្ចសហប្រតិបតិ្តការខ្សែក្រវាត់និងផ្លូវ”ជាឧទាហរណ៍ ដើម្បីពិគ្រោះពិភាក្សាពីការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ កាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងអភិបាលកិច្ចសកល ៕