ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកថ្លែងថា ទិន្នន័យដែលដាក់ជូនដោយក្រុមហ៊ុន SINOPHARM (ស៊ីណូហ្វាម)និងក្រុមហ៊ុន SINOVAC (ស៊ីណូវ៉ាក់)បង្ហាញថា វ៉ាក់សាំងជំងឺកូវីដ ១៩ មានសុវត្ថិភាពនិងប្រសិទ្ធភាព

2021-04-01 16:02:43 |ប្រភព:CRI

ថ្ងៃទី ​៣១ ​ខែមីនា​ ក្រុមអ្នកជំនាញ​ប្រឹក្សា​យោបល់​ជាយុទ្ធសាស្ត្រ​អំពីការ​ស៊ាំនឹង​រោគ​នៃ​អង្គការ​សុខភាព​ពិភពលោក​បានថ្លែងថា​ ទិន្នន័យ​ពាក់ព័ន្ធ​អំពី​វ៉ាក់សាំង​ជំងឺកូវីដ ​១៩ ​ពីរ​ប្រភេទ​ដែល​ដាក់ជូន​ដោយ​ក្រុមហ៊ុន​ SINOPHARM​ និង​ក្រុមហ៊ុន​ SINOVAC ​របស់ចិន​បង្ហាញ​ថា ​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ​សមស្រប​នឹង​តម្រូវការ​នៃ​អង្គការ​សុខភាព​ពិភពលោក​ នឹង​មិនបង្ក​ជា​ផលប៉ះពាល់​ដល់​មនុស្ស​នោះ​ទេ ​។​

លោក​ Alejandro​ Cravioto ​ប្រធាន​ក្រុមអ្នកជំនាញ​បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ទិន្នន័យ​វ៉ាក់សាំង​ដែល​ដាក់ជូន​ដោយ​ក្រុមហ៊ុន​ទាំងពីរ​របស់ចិន​បាន​បង្ហាញ​យ៉ាងច្បាស់​លាស់​ថា​ ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ទាំងពីរ​នេះ ​គឺសមស្រប​នឹង​តម្រូវការ​នៃ​អង្គការ​សុខភាព​ពិភពលោក​ ។ ​វ៉ាក់សាំង​ជំងឺកូវីដ ​១៩ ​ពីរប្រភេទ​របស់​ក្រុមហ៊ុន​ SINOPHARM ​និង​ក្រុម​ហ៊ុន​ SINOVAC​ មុនដំបូង​ត្រូវ​ទទួល​ការ​ផ្តល់​សិទ្ធិ​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក​ឬ​ស្ថាប័នត្រួតពិនិត្យ​ដែល​អង្គការសុខភាពពិភពលោក​ទទួលស្គាល់​នោះ​ បន្ទាប់មក​ ក្រុមអ្នកជំនាញ​ប្រឹក្សា​យោបល់​ជា​យុទ្ធសាស្ត្រ​អំពី​ការ​ស៊ាំនឹងរោគ​នៃ​អង្គការ​សុខភាព​ពិភពលោក​នឹង​លើកឡើង​នូវ​សំណើ​ប្រើប្រាស់​ចំពោះ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​ ៕​