នាពេលថ្មីៗកន្លងទៅនេះ កប្បាលព័ណ៌សបានក្លាយជាតួអង្គសំខាន់ក្នុងមជ្ឈដ្ឋានមតិអន្តរជាតិ មានមនុស្សខ្លះបានមើលឃើញកប្បាសព័ណ៌ស ហើយមនុស្សខ្លះទៀតបានមើលឃើញឧបាយកលនិងការបដិបក្ខគ្នា។ ប៉ុន្តែ មិនថាធាតុពិតយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចបដិសេធបានថា និយាយចំពោះជីវភាពរស់នៅរបស់ប្រជាជនចិនរហូតដល់សេដ្ឋកិច្ចសកល កប្បាសគឺមានសារៈសំខាន់ណាស់ ។ ដូចនេះកប្បាសលែងជាវត្ថុស្រាលនិងតូចនោះទេ វាបានលាតត្រដាងនូវឧក្រិដ្ឋក្មមយ៉ាងធ្ងន់ធ្ងរដែលអាមេរិកបានបង្ខិតបង្ខំឱ្យទាសករបេះកប្បាសដើម្បីសម្រេចការសន្សំទុកជាបឋមនៃដើមទុន ហើយកប្បាសនេះក៏បានក្លាយជាឧបករណ៍សម្រាប់ឱ្យអាមេរិកនិងលោកខាងលិចមួលបង្កាចប្រទេសចិនផងដែរ ។
នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបរទេសមួយចំនួនដូចជាក្រុមហ៊ុន H&M ជាដើមបានធ្វើពហិកាចំពោះកប្បាសនៃតំបន់ស៊ីនជាំង បណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា បើមើលពីសំបកក្រៅ គឺដោយមកពីក្នុងរបាយការណ៍នៃអង្គការសង្គមស៊ីវិលមួយបានលើកឡើងនូវអ្វីដែលហៅថា“ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” បានជាបានផ្អាកការបញ្ជាទិញផលិតផលកប្បាសពីតំបន់ស៊ីនជាំង ប៉ុន្តែតាមពិតទៅ គឺអាមេរិកចង់ស្វែងរកលេសដើម្បីវាយប្រហារឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេសចិនដែលមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំង ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។
ពិភពលោកនៅតែជាពិភពលោកដែលប្រទេសខ្លាំងក្លាធ្វើបាបប្រទេសតូចនិងទន់ខ្សោយ ប៉ុន្តែប្រទេសចិនលែងជាប្រទេសដែលត្រូវគេវាយប្រហារតាមតែទំនើងចិត្តនោះឡើយ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំនាំចេញនាំចូលសរុបពេញមួយឆ្នាំនៃប្រទេសចិនបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវតិ្តសាស្ត្រ ចំណែកក្នុងទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាល្អបំផុងក្នុងប្រវត្តិសាស្ត្រ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោកដែលបានសម្រេចបាននូវកំណើនវិជ្ជមានលើវិស័យពាណិជ្ជកម្មទំនិញ ។ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេនៃប្រទេសនិងតំបន់ចំនួនជាង១២០ ដូចជាអាមេរិក សហភាពអឺរ៉ុប ជប៉ុននិងឥណ្ឌាជាដើម។ ប្រទេសចិនមានទីផ្សារដ៏ធំធេងដែលមានប្រជាជនចំនួនជិត១ពាន់៤រយលាននាក់និងមានប្រជាជនបានចំណូលកម្រិតមធ្យមចំនួនជាង៤រយលាននាក់ដែលមានកម្លាំងលក់ដូរយ៉ាងខ្លាំងក្លា ប្រការទាំងនេះសុទ្ធតែជាជំនឿចិត្តដ៏ខ្លាំងក្លារបស់ប្រទេសចិនក្នុងការយកឈ្នះលើសង្គ្រាមការពារកប្បាស ។
ប៉ុន្តែគ្រាន់តែមានជំនឿចិត្ត គឺមិនគ្រប់គ្រាន់ទេ ត្រូវមានទីបង្អែកនៃកម្លាំងជាក់ស្តែងនិងសេចក្តីអង់អាចក្លាហាន ។ តើទីបង្អែកបែបនេះគឺមកពីណា ?
ទីមួយ កប្បាសនៃតំបន់ស៊ីនជាំងមានគុណភាពខ្ពស់លំដាប់ថ្នាក់ពិភពលោក។
នៅទូទាំងពិភពលោក កប្បាសល្អបំផុតគឺនៅប្រទេសចិន ហើយនៅប្រទេសចិន កប្បាសល្អបំផុតគឺនៅតំបន់ស៊ីនជាំង ។ កប្បាសនៃតំបន់ស៊ីនជាំងមានគុណភាពខ្ពស់ គឺដោយមកពីអាកាសធាតុពិសេសដែលមានភាពសមល្មម ការគ្រប់គ្រងបែបវិទ្យាសាស្ត្រ ការបេះកប្បាសដោយយន្តូបនីយកម្មដែលមានប្រសិទ្ធភាពខ្ពស់ និងបច្ចេកទេសដាំដំណាំដ៏ជឿនលឿន ថែមទាំងប្រទេសចិនបានបណ្តុះបំប៉នពូជល្អជាច្រើន ហើយបច្ចកទេសជាច្រើនផ្នែកបានឈានដល់កម្រិតឈាមមុខលើផ្ទៃអន្តរជាតិ ។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺស្តង់ដារផលិតចំនួន៤៤ខដែលអង្គការBCI បានកំណត់ មានកម្រិតទាបណាស់ ឧទាហរណ៍ដូចជាហាមមិនឱ្យប្រើប្រាស់ថ្នាំDDVPជាដើម ការផលិតកប្បាសនៃតំបន់ស៊ីនជាំងលែងប្រើប្រាស់ថ្នាំនេះកាលពី៣០ឆ្នាំមុន ។ ដូច្នេះ អាចនិយាយបានថា ស្តង់ដារផលិតកប្បាសនៃតំបន់ស៊ីនជាំងគឺខ្ពស់ជាងស្តង់ដាររបស់អង្គការBCIយ៉ាងច្រើន។
ទីពីរ ការផ្គត់ផ្គងកប្បាសនៃតំបន់ស៊ីនជាំងមិនអាចបំពេញតាមតម្រូវការនៃទីផ្សារអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំ។
ប្រទេសចិនជាប្រទេសផលិតកប្បាសធំទីពីរនៅលើពិភពលោក ហើយក៏ជាប្រទេសប្រើប្រាស់កប្បាសធំជាងគេនៅលើពិភពលោកផងដែរ ។ ឆ្នាំ២០២០ បរិមាណផលិតកប្បាសនៃតំបន់ស៊ីនជាំង គឺ៥លាន២សែនតោន ត្រូវជា៨៧ភាគរយនៃបរិមាណសរុបនៃប្រទេសចិន ព្រមពេលជាមួយគ្នានេះ ជារៀងរាល់ឆ្នាំ ប្រទេសចិនត្រូវការនាំចូលកប្បាសពីបរទេសចំនួនប្រហែល២លានតោន ។នេះគឺមានន័យថា ខណៈពេលកប្បាសនៃតំបន់ស៊ីនជាំងចំនួន៥លាន២សែនតោនបានចូលទីផ្សារ ក៏លក់ដាច់ភ្លាម ហើយមិនអាចបំពេញតាមតម្រូវការក្នុងស្រុកនោះទេ ដូចនេះ តើប្រទេសចិននៅតែព្រួយបារម្ភពីការធ្វើពហិកាទេ?ជាងនេះទៅទៀត ជម្រើសជាអាទិភាពរបស់សហគ្រាសចិនជាច្រើនគឺកប្បាសនៃតំបន់ស៊ីនជាំង ស៊ីនជាំងមិនដែលខ្វះការបញ្ជាទិញនោះទេ ។ សូម្បីតែគ្មានការទទួលបញ្ជាក់ពីអង្គការBCIក៏ដោយ ក៏មិនអាចបណ្តាលឱ្យកប្បាសនៃតំបន់ស៊ីនជាំងលក់មិនចេញទេ ។
ទីបី ប្រទេសចិនខិតខំប្រឹងប្រែងបង្កើតម៉ាកកប្បាសប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។
ប្រឈមនឹងការផ្តាច់មុខក្នុងមុខរបរពាក់ព័ន្ធ នៅឆ្នាំ២០១៦ ប្រទេសចិនបានបង្កើតសហព័ន្ធឧស្សាហកម្មរបស់ខ្លួន ដូច្នេះសហព័ន្ធកប្បាសចិនក៏បានប្រសូតឡើងផងដែរ ។ អ្នកទទួលខុសត្រូវនៃសហព័ន្ធកប្បាសចិនបានថ្លែងថា នៅពេលអនាគត សហព័ន្ធកប្បាសចិននឹងចាត់ទុកការបង្កើតម៉ាក “CCIA”ជាការវាយទម្លុះ ហើយនឹងធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មកប្បាសមានការតភ្ជាប់ ដើម្បីជំរុញប្រទេសចិនប្រែពីប្រទេសធំខាងវាយនភណ្ឌក្លាយទៅជាប្រទេសខ្លាំងក្លាខាងវាយនភណ្ឌ ។
ប្រទេសចិនមិនអនុញ្ញាតឱ្យមានទង្វើដែល “ទទួលបានផលកម្រៃពីប្រទេសចិនផង និងមួលបង្កាច់ប្រទេសចិនផង”ជាដាច់ខាត ។ ប្រទេសចិនក៏មិនទទួលយកជាដាច់ខាតនូវការបាញ់កាំភ្លើងនៅខាងក្រោយផងដែរ ។ ដូចនេះ ប្រឈមនឹងការធ្វើពហិកាពីអាមេរិកនិងប្រទេសលោកខាងលិច ជម្រើសតែមួយគត់របស់ប្រទេសចិនគឺត្រូវឆ្លើយតបវិញយ៉ាងមុតមាំ៕