លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនថែ្លងថា ចិនគាំទ្រការបើធ្វើកិច្ចប្រជុំវិសាមញ្ញថ្នាក់មេដឹកនាំអាស៊ានដើម្បីធ្វើកិច្ចសម្របសម្រួលចំពោះស្ថានការណ៍របស់មីយ៉ាន់ម៉ា

2021-04-02 16:27:49 |ប្រភព:CRI

កាលពី​ថ្ងៃទី ​១ ​ខែមីនា ​លោក ​វ៉ាងអ៊ី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួបសន្ទនា​ជាមួយ​លោក ​Hishammuddin ​Hussein ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​នៅ​ទីក្រុង​ណានភីង ​ខេត្ត​ហ្វូជៀន​នៃ​ប្រទេសចិន​ព្រមទាំង​រួមគ្នាជួប​ជា​មួយ​អ្នកសារព័ត៌មាន​ផង ​។​

លោក ​វ៉ាងអ៊ី ​បាន​ថែ្លងថា ​ប្រទេសចិន​និង​មីយ៉ាន់ម៉ា​គឺជា​ប្រទេសជិតខាង​ប្រកបដោយ​មេត្រីភាព​ដែល​មាន​ទឹកដី​ត​ភ្ជាប់​ជាមួយគ្នា ​។ ​ពួកយើង​សុទ្ធតែ​រំពឹង​ដោយ​ស្មោះត្រង់​ថា  ​គណបក្ស​នានា​និង​គ្រប់​ភាគីទាំងអស់​នៃ​ប្រទេស​មីយ៉ាន់ម៉ា​អាច​គិត​ពិចារណា​ពី​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេស​និង​ជនជាតិ​ដើម្បី​ចាប់ដំណើរការ​កិច្ចសន្ទនា​និង​ការពិគ្រោះពិភាក្សា​ក្នុងពេល​ឆាប់ៗ ​ក៏ដូចជា​ដោះស្រាយ​ការខ្វែតគំនិត​ក្រោម​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ ​ក្នុងន័យ​បន្ត​ជំរុញ​ដំណើរការ​ផ្លាស់ប្តូរ​រូបមន្ត​នៃ​ប្រជាធិបតេយ្យ​ដែល​បានមក​ដោយ​មិនងាយ ​។ ​ពួកយើង​សុទ្ធតែ​សម្គាល់ឃើញ​ថា ​សហគមន៍​អន្តរជាតិ​គួរតែ​បង្កើត​បរិយាកាស​ដ៏​ល្អប្រសើរ​សម្រាប់​ការផ្សះផ្សា​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​បុរេ​លក្ខខណ្ឌ​ប្រកាន់ខ្ជាប់​ក្រម​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ស្តីពី​ការ​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ ​។ ​ប្រទេសចិន​គាំទ្រ​យ៉ាង​មុតមាំ​ដល់​អាស៊ាន​ក្នុង​ការ​ខិតខំ​ជំរុញ​ការ​ចរចា​សន្តិភាព​តាម​រយៈ​ការ​ប្រើ​ប្រាស់​"ទម្រង់​អាស៊ាន"​តទៅទៀត ​ហើយ​គាំទ្រ​ឱ្យ​បើក​ធ្វើ​កិច្ចប្រជុំ​វិសាមញ្ញ​ថ្នាក់​មេដឹកនាំ​អាស៊ាន​ក្នុងពេល​ឆាប់ៗ​ដើម្បី​ធ្វើ​កិច្ចសម្រប​សម្រួល​ចំពោះ​ស្ថានការណ៍​របស់​មីយ៉ាន់ម៉ា ​៕​