នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ក្រុងរឺលី ដែលស្ថិតនៅព្រំដែនចិននិងមីយ៉ាន់ម៉ា បានកើនឡើងអ្នកឆ្លងជំងឺកូវីដ-១៩ ៦ នាក់ ជំងឺកូវីដ-១៩នេះអាចកើតមានដោយសារការឆ្លងដែលមកកាន់ប្រទេសចិនរបស់ប្រជាជនភូមា ។ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ អ្នករស់នៅក្រុងរឺលីបានធ្វើតេស្តរកជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ម៉ោង ៨ មានមនុស្សចំនួន ៣០៩,៤៤៨ នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩ ។
តាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ អ្នករស់នៅស្រុក និងក្រុងតាមតំបន់ព្រំដែនចិនចាប់ផ្តើមចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ។
សព្វថ្ងៃនេះ ក្រុងរឺលីអនុវត្តគោលនយោបាយប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងការគ្រប់គ្រងការធ្វើចរាចរណ៍ជាដើម ។ រដ្ឋបាលក្រុងរឺលី ខិតខំធានាស្ថេរភាពតម្លៃទំនិញ និងការផ្គត់ផ្គង់ទំនិញដូចជា អង្ករ ម្សៅមី ប្រេងឲ្យបានគ្រប់គ្រាន់ ដើម្បីធានាការស់នៅរបស់ប្រជាជនឲ្យមានស្ថេរភាព ។
អ្នកបកប្រែ៖刘蓉