ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ»

2021-04-06 17:13:38 |ប្រភព:CRI

ថ្ងែទី៦​  ខែមេសា ​​ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ»។

សៀវភៅសបានរំលឹកឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវក្នុងរឿងរ៉ាវដែលបក្សកុម្មុយនីស្តចិនបានរួបរួមគ្នានិងដឹកនាំប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររយៈពេល ១០០ ឆ្នាំកន្លងមក​ ​  ជាពិសេសតាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក  លោកស៊ីជីនភីង ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចាត់ចែងការងារដោយផ្ទាល់​ ដោយប្រមូលផ្តុំកម្លាំងគណបក្ស  ប្រទេសនិងសង្គមទាំងមូលដើម្បីយកជ័យជម្នះលើការលុបបំបាត់ភាពក្រីក្រ ដំណើរដ៏អស្ចរ្យនេះបានឆ្លុះបញ្ចាំងពីសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រនិងការចូលរួមចំណែកចំពោះពិភពលោក ។

សៀវភៅសបានបង្ហាញថា   ការលុបបំបាត់ភាពក្រីក្របានផ្លាស់ប្តូរមុខមាត់ជនបទនៃប្រទេសចិនជាប្រវត្តិសាស្ត្រ  ហើយជាបដិវត្តន៍ដ៏អស្ចារ្យមួយទៀតនៅក្នុងតំបន់ជនបទនៃប្រទេសចិន  ដែលបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍជាទូទៅនៃតំបន់ជនបទរបស់ប្រទេសចិន​ ហើយបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនិងសម្រេចគោលដៅនៃការតស៊ូ“មួយសតវត្សរ៍ទី២”។

សៀវភៅសបានឱ្យដឹងទៀតថា ប្រទេសចិនបាន  ​លុបបំបាត់​ភាព​ក្រីក្រដាច់ខាតដោយគ្រប់ជ្រុងជ្រោយ​ ហើយសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រដែលកំណត់ដោយ«របៀវារៈអភិវឌ្ឍន៍​ជា​និរន្តរភាព​នៃ​អង្គការសហប្រជាជាតិ»មុន​ពេល​កំណត់រយៈពេល១០ឆ្នាំ  ​មិនត្រឹមតែជា ព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ប្រជាជាតិចិនប៉ុណ្ណោះទេ​  ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរវិវឌ្ឍនៃការងារកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកនិងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ៕