លោក Wang Yi៖ ជប៉ុនគួរមើលពីការអភិវឌ្ឍរបស់ចិនដោយអាកប្បកិរិយាកាន់តែវិជ្ជមាន

2021-04-06 17:15:17 |ប្រភព:CRI

ថ្ងៃទី ៥ ខែមេសា ​​ពេល​ពិភាក្សា​តាម​​ទូរស័ព្ទ​ជាមួយ​លោក Toshimitsu Motegi ​រដ្ឋមន្ត្រី​​ការបរទេស​ជប៉ុន​លោក Wang Yi​ ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​​ បាន​បង្ហាញ​ពី​ក្តី​​សង្ឃឹម​​​ថា​ភាគី​ជប៉ុន​អាច​​ទទួលស្គាល់​​ការអភិវឌ្ឍ​របស់​ប្រទេសចិន​​ដោយ​អាកប្បកិរិយា​កាន់តែ​​វិជ្ជមាន​។

លោក Wang Yi​​បាន​បន្ត​ថា ​  ​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​មិន​គ្រាន់តែ​បាន​នាំមក​នូវ​​ជីវភាព​កាន់តែ​ល្អប្រសើរ​​សម្រាប់​​​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ  ​ប៉ុន្តែ​​ក៏​បាន​រួម​ចំណែក​យ៉ាង​​សកម្ម​ក្នុង​ការ​ជំរុញ​​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ។ ​​លទ្ធផលជាក់ស្តែង​បាន​បញ្ជាក់​ហើយថា  ​ការអភិវឌ្ឍ​របស់​ចិន​​ជា​កំណើន​​នៃ​កម្លាំង​សន្តិភាព​របស់​​ពិភពលោក​ ​ជា​កត្តា​វិជ្ជមាន​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ​ហើយ​ក៏​ជា​ឱកាស​សំខាន់​នៃ​ការអភិវឌ្ឍ​ដោយ​យូរអង្វែង​​នៃ​សេដ្ឋកិច្ច​ជប៉ុន​ផងដែរ។

លោក Wang Yi​​ ​បាន​សង្កត់ធ្ងន់ថា  ​​តើ​ប្រទេស​ចិន​ត្រូវ​ធ្វើ​​​បែប​ណា  ​គឺ​ស្ថិតនៅ​លើ​​ការសម្រេច​ចិត្ត​របស់​ប្រជាជន​ចិន​ដែលជា​ម្ចាស់​នៃ​ប្រទេសជាតិ​  ​​គឺ​មិនអនុញ្ញាត​ឱ្យ​​ប្រទេស​មួយ​ចំនួន​មក​​​វាយ​តម្លៃ​តាម​​តែ​ទំនើង​ចិត្ត​​របស់​ខ្លួន​នោះទេ។ ​ប្រទេស​នានា​​គួរ​​​ធ្វើ​​ការងារ​​របស់​​ខ្លួន​​ឱ្យ​​​បាន​ល្អ ​ដែលជា​​ការងារ​​អាទិភាព​   ​​​ហើយ​​មាន​​សិទ្ធិ​ជ្រើសរើស​​មាគ៌ា​អភិវឌ្ឍន៍​​ដែល​​សមស្រប​នឹង​សភាពការណ៍​​របស់​ប្រទេស​ខ្លួន ​  ​​ព្រម​ជាមួយនេះ​​ក៏​​​ត្រូវ​​ចាប់ដៃ​គ្នា​ដើម្បី​​ទប់ទល់​​នឹង​បញ្ហា​ប្រឈម​ជា​សកល​ផងដែរ​​​៕​