ថ្ងៃទី ៦ ខែ មេសា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយ《របាយការណ៍ថ្មីបំផុតស្តីពីចក្ខុវិស័យនៃសេដ្ឋកិច្ចពិភពលោក》ដោយព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកទាំងមូលនឹងកើនឡើង ៦% នៅឆ្នាំ ២០២១ ចំណែកសេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៨.៤% ។ អង្គភាពសេដ្ឋកិច្ចកើលូតលាស់នឹងកើនឡើង ៥.១% ដោយឡែកទីផ្សារងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងកើនឡើង ៦.៧% ។
《របាយការណ៍》នេះបានសម្គាល់ថា អនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលនៅតែមានភាពមិនប្រាកដប្រជាខ្ពស់ដដែល កត្តាចម្បងគឺអាស្រ័យលើសភាពវិវឌ្ឍនៃជំងឺCOVID-19 និងលទ្ធផលនៃការអនុវត្តគោលនយោបាយ ៕