ថ្ងៃទី៦ ខែមេសា លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដូសទីមួយ របស់ក្រុមហ៊ុនស៊ីណូហ្វាម នៃប្រទេសចិននៅទីក្រុងMajdanpek ភាគខាងកើតប្រទេសស៊ែប៊ី។
បន្ទាប់ពីចាក់រួច លោក Vucic បានប្រាប់ថា៖ ខ្ញុំមានអារម្មណ៍ល្អណាស់។ លោកគាំទ្រប្រជាជនឱ្យជ្រើសរើសចាក់វ៉ាក់សាំងចិន ហើយការផលិតវ៉ាក់សាំងក៏មានសារៈសំខាន់ខ្លាំងចំពោះស៊ែប៊ីដែរ លោកសង្ឃឹមអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យជីវសាស្ត្រ។ បន្ទាប់ពីនោះលោកបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ៖ សូមអរគុណបុគ្គលិកវេជ្ជសាស្ត្រដ៏អស្ចារ្យ អរគុណប្រទេសចិន។