ប្រទេសចិន​បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៥ ប្រភេទ

2021-04-07 17:57:54 |ប្រភព:xinhua

តាមទិន្នន័យពីគណៈកម្មាធិការសុខាភិបាលនៃប្រទេសចិនបានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ប្រទេសចិនមានប្រជាជនសរុបចំនួន ១៣៦.៦៧៧ លាននាក់ បានចាក់​វ៉ាក់សាំង​កូវីដ-១៩ ។

​បច្ចុប្បន្ននេះ ប្រទេសចិនមានវ៉ាក់សាំងកូវីដ-១៩ចំនួន ៥ ប្រភេទត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ ។ វ៉ាក់សាំងកូវីដ-១៩ចំនួន ៥​ នេះចែកជា ៣ ប្រភេទ ៖ ទី១ គឺវ៉ាក់សាំងInactivated រួមមានក្រុមហ៊ុន SINOPHARM  ក្រុមហ៊ុន SINOVAC ។ ទី២ គឺវ៉ាក់សាំង adenovirus រួមមានក្រុមហ៊ុន CanSinoBIO។ ទី៣ គឺវ៉ាក់សាំង​ Recombinant Protein។

វ៉ាក់សាំង Inactivated មានលក្ខណៈស្ថេរភាពប្រសើរជាង អាចរក្សានៅក្នុងសីតុណ្ហាភាព២អង្សាសេដល់៨អង្សាសេរយៈពេល ២​ ឆ្នាំ ដល់ ៣ ឆ្នាំ និងងាយស្រួលដឹកជញ្ជូន ។ វ៉ាក់សាំង adenovirus អាចបង្កើតអង់ទីករងាយស្រួល ហើយតម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណេាះ ។ ចំពេាះវ៉ាក់សាំង​ Recombinant Protein មានសុវត្ថិភាពល្អ និងអត្រាបង្កើតប្រតិកម្មមិនល្អទាប ហើយអាចរក្សានៅក្នុងសីតុណ្ហាភាព២អង្សាសេដល់៨អង្សាសេ​ ការដឹកជញ្ជូននិងការរក្សាស្រួលណាស់ និងត្រូវចាក់ ២ ដូស ទៅ ៣ ដូស ។

អ្នកជំនាញចិនបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ចំនួន ៥ ប្រភេទនេះសុទ្ធតែមានសុវត្ថិភាព ប្រសិទ្ធភាព  និងគុណភាពល្អប្រសើរ ។

អ្នកបកប្រែ៖刘蓉