ថ្ងៃទី៧ ខែមេសា មន្ត្រីពាណិជ្ជកម្មចិនបានថ្លែងថា ឆ្នាំ២០២១ជាខួបទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេសចិននិងអាស៊ាន ភាគីចិនរំពឹងអាចរួមជាមួយអាស៊ាន ដើម្បីជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញក្នុងពេលឆាប់ៗ ក្នុងន័យដើរតួនាទីកាន់តែច្រើនដល់ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិន-អាស៊ាន ព្រមទាំងតំបន់អាស៊ីបូព៌ា។ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ថា RCEP)នឹងជំរុញដល់ការកសាងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងអាស៊ានដែលកាន់តែផ្តល់ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក បើកទូលាយនិងបរិយាប័ន្ន។
ថ្ងៃដដែល សន្និសីទឧត្តមមន្ត្រីនៃពិព័រណ៍ចិន-អាស៊ានលើកទី១៨បានរៀបចំធ្វើទាំងនៅកន្លែងផ្ទាល់និងតាមអនឡាញ។
ប្រទេសអាស៊ាននានាសុទ្ធតែបង្ហាញថា នឹងធ្វើការងារត្រៀមរៀបចំឱ្យបានល្អ តំណាងមកពីកម្ពុជា ម៉ាឡេស៊ីនិងមីយ៉ាន់ម៉ាជាដើមបានថ្លែងថា នឹងរៀបចំយ៉ាងសកម្មឱ្យសហគ្រាសរបស់ប្រទេសខ្លួនចូលរួមពិព័រណ៍លើកនេះ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩តាមរយៈវេទិកាពិព័រណ៍ចិន-អាស៊ាន៕