នាពេលថ្មីៗនេះ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងតំបន់ភាគខាងកើតនិងខាងលិចរបស់ប្រទេសចិននិងការផ្តល់ជំនួយដោយចំគោលដៅ។
លោកស៊ីជីនភីងបានសង្កត់ធ្ងន់ទៀតថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការខាងផលិតកម្ម ការបំពេញបន្ថែមធនធានទៅវិញទៅមក ការតភ្ជាប់ការងារ ការផ្លាស់ប្តូរធនធានមនុស្ស ដើម្បីបង្កើតជាស្ថានការណ៍ល្អប្រសើរនៃការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា និងការអភិវឌ្ឍរួមនៅក្នុងតំបន់។ បក្សទាំងមូលត្រូវផ្សព្វផ្សាយស្មារតីលុបបំបាត់ភាពក្រីក្រ បន្តធ្វើកិច្ចខិតខំតស៊ូ ដើម្បីពន្លឿនការជំរុញការធ្វើទំនើបកម្មខាងកសិកម្មនិងជនបទ៕