នៅវេលា ម៉ោង ៧ និង ១ នាទី ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២១ ប្រទេសចិនបានបង្ហោះផ្កាយរណបពិសោធន៍លេខ ៦ -០៣តាមរយៈរ៉ុក្កែត ដឹកជញ្ជូនCZ-4B នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបក្រុង Taiyuan ប្រទេសចិនដោយជោគជ័យ ។ ផ្កាយរណបបានចូលទៅក្នុងគន្លងតារាវីថីដែលបានគ្រោងទុកដោយរហូន ។ ផ្កាយរណបពិសោធន៍លេខ ៦ -០៣នេះប្រើប្រាស់សំខាន់សម្រាប់ការរុករកលំហអវកាសនិងការពិសោធន៍បច្ចេកវិទ្យាពាក់ព័ន្ធ ។
ភារកិច្ចបាញ់បង្ហោះលើកនេះគឺជាការហោះហើរលើកទី ៣៦៥ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរីLong March ។