ថ្ងៃទី ៨ ខែ មេសា ពេលឆ្លើយតបសំណួរស្តីពីឋានៈរបស់ប្រទេសចិនក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ជាច្រើនដងមកហើយ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំដែលមានភាពទទួលខុសត្រូវ ចិនរីករាយរួមចំណែកទៅតាមលទ្ធភាពរបស់ខ្លួនចំពោះអង្គការពាណិជ្ជកម្មពិភពលោកដោយយោងតាមគោលការណ៍នៃតុល្យភាពសិទ្ធិនិងកាតព្វកិច្ច ។
លោក Gao Feng បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពខាងក្រៅមានការប្រែប្រួលយ៉ាងណាក្តី ក៏ប្រទេសចិននឹងឈរនៅជាមួយសមាជិកប្រទេសកំពុងអភិវឌ្ឍន៍ជាប់ជានិច្ចគាំពារផលប្រយោជន៍នៃសមាជិកប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរួមចំណែកទៅតាមលទ្ធភាពរបស់ខ្លួនចំពោះអង្គការពាណិជ្ជកម្មពិភពលោក ៕