សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សរបស់ប្រទេសចិន បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «សង្គ្រាមឈ្លានពានបរទេសរបស់អាមេរិកបានបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ» ដោយលើកឧទាហរណ៍ពីសង្គ្រាមឈ្លានពានមួយចំនួនដែលបំផុសឡើងដោយអាមេរិកបន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងន័យលាតត្រដាងសកម្មភាពដ៏អាក្រក់របស់អាមេរិក ដែលយក"ការធ្វើអន្តរាគនម៍បែបមនុស្សធម៌"ធ្វើជាលេស ដើម្បីបំផុសសង្គ្រាមឈ្លានពានប្រទេសដទៃ។ អត្ថបទបានវិភាគយ៉ាងស៊ីជម្រៅថា សង្គ្រាមទាំងនេះមិនត្រឹមតែបានផ្តាច់ជីវិតយោធាជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួសយ៉ាងច្រើនសន្ធឹក ព្រមនិងបង្កឱ្យខូចខាតទ្រព្យសម្បត្តិក្នុងកម្រិតធ្ងន់ធ្ងន់ក្រៃលែង ដែលបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
បើតាមស្ថិតិមិនទាន់ពេញលេញដែលលើកឡើងក្នុងអត្ថបទនេះ គិតពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធចំនួន ២៤៨ លើកនៅក្នុងតំបន់ចំនួន ១៥៣ នៅទូទាំងពិភពលោក អាមេរិកជាអ្នកបំផុសឡើងរហូតដល់ទៅ ២០១ លើក។
អត្ថបទបានលាតត្រដាងថា ប្រតិបត្តិការយោធានាំឱ្យកើតមានវិបត្តិមនុស្សធម៌ ដែលមានប្រភពចេញពីគំនិតអនុត្តរភាពរបស់អាមេរិក។ ការរំពឹងឱ្យប្រទេសប្រកាន់យកនយោបាយអនុវត្តភាពនិយមទៅគាំពារសិទ្ធិមនុស្សនៃប្រទេសដទៃ វាប្រៀនបាននឹងការទៅសុំយកស្បែកពីសត្វខ្លាអ៊ីចឹង។ ដរាបណាដែលអាចបោះបង់ចោលគំនិតអនុវត្តភាពដែលចាត់ទុកផលប្រយោជន៍ខ្លួនជាចម្បង ដរាបនោះទើបប្រជាជននៃប្រទេសនានាអាចទទួលបានសិទ្ធិមនុស្សជាមូលដ្ឋានបាន៕