ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ប្រទេស​ចិនត្រូវបានដឹក​ជញ្ជូន​ទៅដល់ប្រទេសកាមេរូន

2021-04-12 17:41:49 |ប្រភព:CRI

រដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩មួយចំនួនដែលផលិត​ដោយក្រុមហ៊ុនស៊ីណូហ្វាមចិនត្រូវបានដឹកជញ្ជូនទៅដល់ទីក្រុងYaoundéរដ្ឋធានីប្រទេសកាមេរូនកាលពីយប់ថ្ងៃទី១១ខែមេសា។នេះជាលើកដំបូងដែលប្រទេសកាមេរូនបាននាំចូលវ៉ាក់សាំងប្រឆាំងកូវីដ១៩គិតតាំងពីមានការផ្ទុះជំងឺកូវីដ១៩នៅកាមេរូន​មក។

លោកDion Ngute Josephនាយករដ្ឋមន្រ្តីកាមេរូនបានទៅដល់អាកាសយានដ្ឋានដើម្បីទទួលវ៉ាក់សាំង។លោកបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាប្រទេសកាមេរូនសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជំនួយវ៉ាក់សាំងរបស់ប្រទេសចិនដែលនេះបានបង្ហាញម្តងទៀតពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ វ៉ាក់សាំងគឺជាវិធីដ៏ល្អបំផុតសម្រាប់យកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង​ លោកក៏បានត្រៀមរួចហើយក្នុងការទទួលការចាក់វ៉ាក់សាំងប្រភេទនេះនៅគ្រប់ពេល។

ដំបូងឡើយតាមផែនការរបស់ប្រទេសកាមេរូនគឺនឹងនាំចូលវ៉ាក់សាំងរបស់ក្រុមហ៊ុន​AstraZeneca នៅក្នុងខែមីនា ប៉ុន្តែផែនការនេះត្រូវបានផ្អាកដោយសារតែមានការជជែកដេញដោលអំពីសុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca ។