នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ ពិធីប្រគល់បរិក្ខារប្រឆាំងជំងឺកូវីដ១៩ដែលឧបត្ថម្ភដោយទស្សនាវដ្តី”ខ្មែរ”ជូនចំពោះក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមពិធីប្រគល់បរិក្ខារប្រឆាំងជំងឺកូវីដ១៩ នេះ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណដល់ទស្សនាវដ្តី”ខ្មែរ” ចំពោះបរិក្ខារឧបត្ថម្ភទាំងអស់នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ជាច្រើនឆ្នាំកន្លងទៅនេះ ទស្សនាវដ្តី”ខ្មែរ”បានខិតខំផ្សព្វផ្សាយអំពីព័ត៌មានទំនាក់ទំនងរវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជានិងប្រទេសចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ ដែលបង្កើតបានជាស្ពានព័ត៌មានឆ្លងព្រំដែន ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹកការស្វែងយល់រវាងប្រទេសទាំងពីរចិននិងប្រទេសកម្ពុជា ក៏ដូចជាពង្រីកមិត្តភាពចិននិងកម្ពុជាផងដែរ ឯកឧត្តម សង្ឃឹមថា ទស្សនាវដ្តី”ខ្មែរ”នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធព័ត៌មានកម្ពុជា និងមានអ្នកអានកាន់តែច្រើន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃ ប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៃការទប់ស្កាត់ជំងឺកូវីដ១៩ ។ ការឧបត្ថម្ភបរិក្ខារប្រឆាំងជំងឺកូវីដ១៩ដែលផ្តល់ដោយទស្សនាវដ្តី”ខ្មែរ”រួមមាន ម៉ាស់ចំនួន ២៥០០០ អាកុលចំនួន ១០ ធុង សរុបចំនួន ២៥០ លីត្រ ។
ទស្សនាវដ្តី”ខ្មែរ” ជាខេមរាភាសា ដែលបង្កើតឡើងដោយការិយាល័យព័ត៌មានសាលាខេត្តយូណាន ទទួលរៀបចំដោយកាសែតយូណានដេលីគ្រុប បង្កើតនៅខែកញ្ញា ឆ្នាំ ២០១១ ផ្សាព្វផ្សាយជាភាសាខ្មែរនៅប្រទេសកម្ពុជា ។
អ្នកបកប្រែ៖刘蓉