នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ សកម្មភាពចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ជនជាតិចិនរស់នៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងជាផ្លូវការនៅមន្ទីរពេទ្យកេតុមាលាក្រុងភ្នំពេញ ដែលតំណាងឱ្យ“សកម្មភាពចាក់វ៉ាក់សាំងកូវីដ១៩”បានចាប់ផ្តើមជាផ្លូវការ ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនបរទេស រួមមានជនជាតិចិនដែលរស់នៅប្រទេសកម្ពុជា អាចទៅចាក់វ៉ាក់សាំងកូវីដ១៩ សូមជនបរទេសរស់នៅប្រទេសកម្ពុជាធ្វើការចុះឈ្មោះឱ្យទាន់ពេលវេលា ដើម្បីធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ឆាប់ៗ ។
ក្រោយពីប្រទេសកម្ពុជាផ្ទុះឡើងជំងឺកូវីដ១៩ ដើម្បីសម្របសម្រួលដល់ជនជាតិចិនដែលរស់នៅប្រទេសកម្ពុជាក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានផ្សព្វផ្សាយ App ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei ។ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានតារាងឈ្មោះផ្តល់ជូនភាគីកម្ពុជា បន្ទាប់មកភាគីកម្ពុជានឹងបញ្ចូលឈ្មោះពួកគេចូលក្នុងប្រព័ន្ធនៃការចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា ហើយធ្វើការរៀបចំការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា ។
តាមប្រភពព័ត៌មានពីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានឱ្យដឹងថា សកម្មភាពនេះនឹងរៀបចំឱ្យមនុស្សចំនួន ១ ម៉ឺននាក់ចាក់វ៉ាក់សាំងកូវីដ១៩ រួមមានសមាជិកក្រុមហ៊ុននៃសភាពាណិជ្ជកម្មចិនដែលបានចុះឈ្មោះ និងជនជាតិចិនមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់ ។ ដើម្បីធានាសកម្មភាពនេះ ព្រមទាំងគោរពតាមច្បាប់ គោលនយោបាយនិងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពនេះត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យដោយភាគីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជានិងចិនទទួលខុសត្រូវលើការសម្របសម្រួល មន្ទីរពេទ្យកេតុមាលានឹងទទួលខុសត្រូវការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ។
អ្នកបកប្រែ៖刘蓉